យេរេមា 5:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃ ពិភពទាំងមូល មានព្រះបន្ទូលថា៖ «យេរេមាអើយ ដោយពួកគេពោលដូច្នេះ យើងនឹងយកពាក្យដែលយើងដាក់ ក្នុងមាត់អ្នកធ្វើជាភ្លើង ហើយយកប្រជាជននេះធ្វើជាអុស ដែលភ្លើងឆេះបំផ្លាញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល៍ យើងនឹងធ្វើឲ្យពាក្យ ដែលយើងដាក់នៅមាត់អ្នក បានដូចជាភ្លើង ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល អញនឹងធ្វើឲ្យពាក្យដែលអញដាក់នៅមាត់ឯង បានដូចជាភ្លើងវិញ ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ សូមមើលជំពូកអាល់គីតាប14 ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃ ពិភពទាំងមូល មានបន្ទូលថា៖ «យេរេមាអើយ ដោយពួកគេពោលដូច្នេះ យើងនឹងយកពាក្យដែលយើងដាក់ ក្នុងមាត់អ្នកធ្វើជាភ្លើង ហើយយកប្រជាជននេះធ្វើជាអុស ដែលភ្លើងឆេះបំផ្លាញ។ សូមមើលជំពូក |