លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ ព្រះជាម្ចាស់គង់នៅជាមួយកូនៗទាំងអស់គ្នា ព្រះអង្គក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។
លោកុប្បត្តិ 50:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនមានរាជឱង្ការតបមកវិញថា៖ «សុំលោកអញ្ជើញទៅបញ្ចុះសពឪពុករបស់លោក ដូចលោកបានស្បថជាមួយគាត់ចុះ»។ ព្រះគម្ពីរខ្មែរសាកល ផារ៉ោនមានរាជឱង្ការថា៖ “ចូរឡើងទៅបញ្ចុះឪពុករបស់អ្នក ដូចដែលគាត់បានឲ្យអ្នកស្បថនោះចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនមានរាជឱង្ការតបមកវិញថា៖ «ចូរឡើងទៅបញ្ចុះសពឪពុករបស់លោក ដូចដែលគាត់បានឲ្យលោកស្បថចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះផារ៉ោនទ្រង់មានបន្ទូលថា ចូរឡើងទៅកប់សពឪពុកអ្នកចុះ តាមដែលគាត់បានឲ្យអ្នកស្បថនោះ។ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនឆ្លើយតបមកវិញថា៖ «សុំអ្នកអញ្ជើញទៅបញ្ចុះសពឪពុករបស់អ្នក ដូចអ្នកបានស្បថជាមួយគាត់ចុះ»។ |
លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ ព្រះជាម្ចាស់គង់នៅជាមួយកូនៗទាំងអស់គ្នា ព្រះអង្គក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។
ឪពុកទូលបង្គំបានសុំឲ្យទូលបង្គំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់ កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ទូលបង្គំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយទូលបង្គំវិលត្រឡប់មកវិញ»។
លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោន ក្រុមព្រឹទ្ធាចារ្យនៃរាជវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។