Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឡើង​ទៅ​កប់​សព​ឪពុក​អ្នក​ចុះ តាម​ដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ផារ៉ោន​មានរាជឱង្ការថា​៖ “ចូរ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់អ្នក ដូចដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «ចូរ​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​ដែល​គាត់​បាន​ឲ្យ​លោក​ស្បថ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​លោក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ហ្វៀរ៉អ៊ូន​ឆ្លើយ​តប​មក​វិញ​ថា៖ «សុំ​អ្នក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​អ្នក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ៊ីស្រាអែល​ក៏​និយាយ​ទៅ​យ៉ូសែប​ថា មើល អញ​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​នាំ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ពួក​ឰយុកោ​ឯង​វិញ


ឪពុក​យើង​បាន​ឲ្យ​យើង​ស្បថ​ដោយ​ថា មើល អញ​ត្រូវ​ស្លាប់ ចូរ​ឯង​កប់​សព​អញ​នៅ​ក្នុង​ផ្នូរ​របស់​អញ ដែល​អញ​បាន​ជីក​សំរាប់​អញ​នៅ​ស្រុក​កាណាន ដូច្នេះ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បាន​ឡើង​ទៅ កប់​ខ្មោច​របស់​ឪពុក​យើង​ឥឡូវ រួច​យើង​នឹង​វិល​ត្រឡប់​មក​វិញ


យ៉ូសែប​ក៏​ឡើង​ទៅ​កប់​សព​ឪពុក ហើយ​ពួក​មហា‌តលិក​ផារ៉ោន​ទាំង​អស់ នឹង​ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់ ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម