Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «ចូរ​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​ដែល​គាត់​បាន​ឲ្យ​លោក​ស្បថ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ផារ៉ោន​មានរាជឱង្ការថា​៖ “ចូរ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់អ្នក ដូចដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​លោក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឡើង​ទៅ​កប់​សព​ឪពុក​អ្នក​ចុះ តាម​ដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ហ្វៀរ៉អ៊ូន​ឆ្លើយ​តប​មក​វិញ​ថា៖ «សុំ​អ្នក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​អ្នក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍! ពុក​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ‌ទ្រង់​នឹង​គង់​នៅ​ជា‌មួយ​កូន​រាល់​គ្នា ហើយ​នឹង​នាំ​កូនៗ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ដូន​តា​កូន​វិញ។


ឪពុក​របស់​ទូល‌បង្គំ​បាន​ឲ្យ​ទូល‌បង្គំ​ស្បថ​ថា "ពុក​ជិត​ស្លាប់​ហើយ កូន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ផ្នូរ ដែល​ពុក​បាន​ជីក​សម្រាប់​ពុក​នៅ​ស្រុក​កាណាន"។ ដូច្នេះ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​ទូល‌បង្គំ​ផង រួច​ទូល‌បង្គំ​នឹង​វិល​ត្រឡប់​មក​វិញ»។


ដូច្នេះ លោក​យ៉ូសែប​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ពួក​រាជ​បម្រើ​ផារ៉ោន​ទាំង​អស់ ពួក​ចាស់​ទុំ​នៃ​រាជ​ដំណាក់ ព្រម​ទាំង​ពួក​ចាស់​ទុំ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ឡើង​ទៅ​ជា‌មួយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម