ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។
លោកុប្បត្តិ 48:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបជាកូនមករកជួបលោក»។ លោកអ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។ ព្រះគម្ពីរខ្មែរសាកល មានគេប្រាប់យ៉ាកុបថា៖ “មើល៍! យ៉ូសែបកូនប្រុសរបស់លោកមកជួបលោក”។ អ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយនៅលើគ្រែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបកូនរបស់លោកមកដល់ហើយ»។ នោះលោក ក៏ខំប្រឹងក្រោកអង្គុយនៅលើគ្រែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេជំរាបយ៉ាកុបថា មើល យ៉ូសែបកូនលោកមកដល់ហើយ នោះអ៊ីស្រាអែលគាត់ខំប្រឹងក្រោកអង្គុយឡើងនៅលើគ្រែ។ អាល់គីតាប គេជម្រាបយ៉ាកកូបថា៖ «យូសុះជាកូនមករកជួប»។ អ៊ីស្រអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។ |
ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។
លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ដែលយាងមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន បានប្រទានពរពុក។
ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។
ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេឈឺធ្ងន់ក្រោកពុំរួច ហើយព្រះអង្គប្រោសគេ ឲ្យមានសុខភាពល្អឡើងវិញ។
មួយវិញទៀត ចូរទាញយកកម្លាំងដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។
ចូរចេញបញ្ជាទៅយ៉ូស្វេ ចូរលើកទឹកចិត្តគេឲ្យក្លាហាន ដ្បិតយ៉ូស្វេនឹងនាំមុខប្រជាជនឆ្លងកាត់ទន្លេយ័រដាន់ ហើយចែកទឹកដីដែលអ្នកមើលឃើញនេះ ឲ្យពួកគេទុកជាកេរមត៌ក”។
ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល បានទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីលើកទឹកចិត្តលោកឲ្យពឹងផ្អែកលើព្រះជាម្ចាស់