ពេលលោកអេសាវអាយុសែសិបឆ្នាំ លោករៀបការជាមួយនាងយូឌីត ជាកូនរបស់លោកបេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងនាងបាសម៉ាត់ ជាកូនរបស់លោកអេឡូន ជនជាតិហេត។
លោកុប្បត្តិ 36:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមេកន្ទ្រាញនៃកូនចៅរបស់លោករេហួល ដែលត្រូវជាកូនរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ាស លោកសាំម៉ា លោកមីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ជាភរិយារបស់លោកអេសាវ។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាកូនចៅរបស់រេហួលដែលជាកូនរបស់អេសាវ គឺមេដឹកនាំណាហាត់ មេដឹកនាំសេរ៉ាស មេដឹកនាំសាំម៉ា និងមេដឹកនាំមីសសា។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់រេហួលនៅដែនដីអេដំ ពួកគេជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពូជអំបូររបស់កូនចៅរេហួល កូនលោកអេសាវ គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីរេហួលនៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ប្រពន្ធលោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាមេក្នុងពួកកូនចៅរេហួល កូនអេសាវ គឺណាហាត់១ សេរ៉ាស១ សាំម៉ា១ ហើយនឹងមីសសា១ នោះជាពួកមេដែលកើតពីរេហួលនៅស្រុកអេដំម សុទ្ធតែជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវទាំងអស់។ អាល់គីតាប រីឯមេកន្ទ្រាញនៃកូនចៅរបស់រេហួល ដែលត្រូវជាកូនរបស់អេសាវ មានណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់បាសម៉ាត ជាភរិយារបស់អេសាវ។ |
ពេលលោកអេសាវអាយុសែសិបឆ្នាំ លោករៀបការជាមួយនាងយូឌីត ជាកូនរបស់លោកបេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងនាងបាសម៉ាត់ ជាកូនរបស់លោកអេឡូន ជនជាតិហេត។
កូនចៅរបស់រេហួលគឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងអដា។
មេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ដែលត្រូវជាភរិយារបស់លោកអេសាវ មានលោកយេអ៊ូស លោកយ៉ាឡាម និងលោកកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ និងជាកូនរបស់លោកអណា។