Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:17 - ព្រះគម្ពីរខ្មែរសាកល

17 ទាំងនេះ​ជា​កូនចៅ​របស់​រេហួល​ដែលជា​កូន​របស់​អេសាវ គឺ​មេដឹកនាំ​ណាហាត់ មេដឹកនាំ​សេរ៉ាស មេដឹកនាំ​សាំម៉ា និង​មេដឹកនាំ​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​រេហួល​នៅ​ដែនដី​អេដំ ពួកគេ​ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នេះ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​រេហួល កូន​លោក​អេសាវ គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រីឯ​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​លោក​រេហួល ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេ‌រ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ជា​ភរិយា​របស់​លោក​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​រេហួល កូន​អេសាវ គឺ​ណាហាត់​១ សេរ៉ាស​១ សាំម៉ា​១ ហើយ​នឹង​មីសសា​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដំម សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 រីឯ​មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​រេហួល ដែល​ត្រូវ​ជា​កូន​របស់​អេសាវ មាន​ណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នក​ទាំង​នេះ​ជា​មេ​កន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ជា​ភរិយា​របស់​អេសាវ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អេសាវ​មាន​អាយុ​សែសិប​ឆ្នាំ គាត់​យក​យូឌីត​កូនស្រី​របស់​បេរី​ជនជាតិហេត និង​បាសម៉ាត​កូនស្រី​របស់​អេឡូន​ជនជាតិហេត​ជា​ប្រពន្ធ​។


ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​រេហួល​: ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។


មេដឹកនាំ​កូរ៉ា មេដឹកនាំ​កាថាម និង​មេដឹកនាំ​អាម៉ាលេក​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​អេលីផាស​នៅ​ដែនដី​អេដំ ពួកគេ​ជា​កូនចៅ​របស់​អ័ដា​។


ទាំងនេះ​ជា​កូនចៅ​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ គឺ​មេដឹកនាំ​យេអ៊ូស មេដឹកនាំ​យ៉ាឡាម និង​មេដឹកនាំ​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​អ័ហូលីបាម៉ា​កូនស្រី​របស់​អ័ណា ដែលជា​ប្រពន្ធ​របស់​អេសាវ​។


អ័ដា​បង្កើត​អេលីផាស​ឲ្យ​អេសាវ ហើយ​បាសម៉ាត​បង្កើត​រេហួល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម