លោកុប្បត្តិ 36:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 នាងអដាបង្កើតបានអេលីផាសជូនលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 អ័ដាបង្កើតអេលីផាសឲ្យអេសាវ ហើយបាសម៉ាតបង្កើតរេហួល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 នាងអ័ដាបង្កើតអេលីផាសឲ្យលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឯអ័ដា នាងបង្កើតអេលីផាសឲ្យអេសាវ ហើយបាសម៉ាតនាងបង្កើតរេហួល សូមមើលជំពូកអាល់គីតាប4 អដាបង្កើតបានអេលីផាស ជូនអេសាវ បាសម៉ាត បង្កើតរេហូល សូមមើលជំពូក |
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់សន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្ដល់ឲ្យបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យជនជាតិអ៊ីស្រាអែល»។