គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។
លោកុប្បត្តិ 10:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។ ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់ហាំ មានគូស មីសរ៉ែម ពូត និងកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់ហាំ គឺគូស មីសរ៉ែម ពូត នឹងកាណាន អាល់គីតាប កូនចៅរបស់ហាំ មាន គូស មីសរ៉ែម ពូថ និងកាណាន។ |
គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។
កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះ ឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។
លោកហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។
ពួកគេរកបានវាលស្មៅដ៏ល្អបរិបូណ៌ រីឯស្រុកនោះក៏ទូលាយ ហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។
ពេលនោះ ជនជាតិអ៊ីស្រាអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់លោកយ៉ាកុបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។
លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គ សម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។
គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាព្រះហស្ដដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រកក់។
គឺព្រះអង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេ ក្នុងពូជពង្សរបស់លោកហាំ។
នៅគ្រានោះ ព្រះអម្ចាស់សម្តែងបារមីសាជាថ្មី ដើម្បីលោះប្រជាជនរបស់ព្រះអង្គ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។
ចូរនាំគ្នាឡើងជិះសេះ វាយសម្រុកទៅ! រទេះចម្បាំង ចូរសម្រុកទៅមុខយ៉ាងលឿន! ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធ ដែលជាអ្នកកាន់ខែល និងទាហានពីស្រុកលូឌដែលជាអ្នកបាញ់ព្រួញ ចូរនាំគ្នាចេញទៅដែរ!
អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត នាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នក ពួកគេជាអ្នកចម្បាំងរបស់អ្នក ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក ព្រមទាំងផ្ដល់ឲ្យអ្នកបានរុងរឿង។