ទំនុកតម្កើង 78:51 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥51 គឺព្រះអង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេ ក្នុងពូជពង្សរបស់លោកហាំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល51 ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅអេហ្ស៊ីប ជាផលដំបូងនៃកម្លាំងក្នុងរោងរបស់ហាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦51 ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤51 ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ គឺជាដើមកំឡាំងរបស់ហាំនៅក្នុងត្រសាលគេ។ សូមមើលជំពូកអាល់គីតាប51 គឺទ្រង់ប្រហារជីវិតកូនច្បងទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេ ក្នុងពូជពង្សរបស់លោកហាំ។ សូមមើលជំពូក |
ពេលនោះ ស្ដេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វបូជាថ្វាយព្រះអម្ចាស់ តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។