យេរេមា 46:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ចូរនាំគ្នាឡើងជិះសេះ វាយសម្រុកទៅ! រទេះចម្បាំង ចូរសម្រុកទៅមុខយ៉ាងលឿន! ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធ ដែលជាអ្នកកាន់ខែល និងទាហានពីស្រុកលូឌដែលជាអ្នកបាញ់ព្រួញ ចូរនាំគ្នាចេញទៅដែរ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឱសេះទាំងឡាយអើយ ចូរឡើងទៅ ឱរទេះចម្បាំងទាំងឡាយអើយ ចូរសម្រុកចូលចុះ ហើយត្រូវឲ្យមនុស្សដែលជំនាញ ក្នុងចម្បាំងចេញទៅដែរ គឺទាំងពួកអេធីយ៉ូពី និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយយឹតធ្នូ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 សេះទាំងឡាយអើយ ចូរឡើងទៅ រទេះចំបាំងទាំងឡាយអើយ ចូរសំរុកចូលចុះ ហើយត្រូវឲ្យមនុស្សស្ទាត់ជំនាញចេញទៅដែរ គឺទាំងពួកគូស នឹងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយដំឡើងធ្នូ សូមមើលជំពូកអាល់គីតាប9 ចូរនាំគ្នាឡើងជិះសេះ វាយសំរុកទៅ! រទេះចំបាំង ចូរសំរុកទៅមុខយ៉ាងលឿន! ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធ ដែលជាអ្នកកាន់ខែល និងទាហានពីស្រុកលូឌដែលជាអ្នកបាញ់ព្រួញ ចូរនាំគ្នាចេញទៅដែរ! សូមមើលជំពូក |
យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។