ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 3:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យញ្ញ‌បូជា​មេត្រី‌ភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់ កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្ដាច់​ចេញ​ពី​ឆ្អឹង​ខ្នង ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​យក​មួយ​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់ និង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង និង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ត្រូវ​យក​១​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់ នឹង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង នឹង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

សូមមើលជំពូក

អាល់គីតាប

គូរបាន​មេត្រី​ភាព​មួយ​ចំណែក ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គឺ​ខ្លាញ់​កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្តាច់​ចេញ​ពី​ឆ្អឹង​ខ្នង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

សូមមើលជំពូក



លេវី‌វិន័យ 3:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។


ព្រះ‌បាទ​សាឡូម៉ូន​តើន​ឡើង ហើយ​ជ្រាប​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ស្ដេច តាម​រយៈ​សុបិន​និមិត្ត​នេះ។ ព្រះ‌រាជា​យាង​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី*។ ព្រះ‌រាជា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព រួច​ជប់‌លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។


ព្រះ‌រាជា និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ធ្វើ​ពិធី​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​យញ្ញ‌បូជា​មេត្រី​ដល់​ព្រះ‌អម្ចាស់ គឺ​ថ្វាយ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។


ថ្ងៃ​នោះ ព្រះ‌រាជា​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​នៅ​មុខ​ទ្វារ​ចូល​ទីសក្ការៈ​នោះ​តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។


កាល​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្ដាល​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក រួច​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។


ចៀម​ទី​ពីរ​នេះ​ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់ ដែល​ជាប់​ជា​មួយ​ភ្លៅ​ស្ដាំ​ខាង​ក្រោយ


កូន​អើយ ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តម្រាប់​តាម​ឪពុក។


ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​បម្រើ របស់​ព្រះអង្គ​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​លោក​បាន​បូជា​ជីវិត ធ្វើ​ជា​យញ្ញ‌បូជា​លោះ​បាប​សម្រាប់​អ្នក​ដទៃ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ពូជ‌ពង្ស ព្រះអង្គ​នឹង​បន្ត​អាយុ​ជីវិត​របស់​លោក ហើយ​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ​តាម​រយៈ​លោក។


ធ្វើ​ដូច្នេះ ដើម្បី​ឃាត់​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ឲ្យ​សម្លាប់​សត្វ​ធ្វើ​យញ្ញ‌បូជា នៅ​តាម​ទី​វាល។ គេ​ត្រូវ​នាំ​សត្វ​យក​មក​ជូន​បូជា‌ចារ្យ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ទុក​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។


គេ​ថ្វាយ​ខ្លាញ់​ទាំង​អស់ កន្ទុយ និង​ខ្លាញ់​ដែល​ជាប់​ពោះ‌វៀន


លោក​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន និង​ភ្លៅ​ស្ដាំ


ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន ក្រលៀន និង​ថ្លើម


ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​តង្វាយ​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។


បន្ទាប់​មក លោក​ត្រូវ​ចុះ​ទៅ​គីល‌កាល់​មុន​ខ្ញុំ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​ជួប​លោក​នៅ​ទី​នោះ​ដែរ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព*។ លោក​ត្រូវ​រង់‌ចាំ​ខ្ញុំ​ប្រាំ‌ពីរ​ថ្ងៃ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​ដល់។ ពេល​នោះ ខ្ញុំ​នឹង​ជម្រាប​លោក អំពី​កិច្ចការ​ដែល​លោក​ត្រូវ​ធ្វើ»។