និក្ខមនំ 29:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ចៀមទីពីរនេះជាចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ ដែលជាប់ជាមួយភ្លៅស្ដាំខាងក្រោយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ត្រូវយកខ្លាញ់ចៀមឈ្មោលនោះ ទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំងពីរ ខ្លាញ់ដែលរុំនៅអង្គញ់នោះ និងស្មាស្តាំផង (ដ្បិតនេះជាចៀមសម្រាប់ពិធីតែងតាំងជាសង្ឃ) សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ នឹងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនឹងស្មាស្តាំផង ដ្បិតនេះជាចៀមសំរាប់បុណ្យតាំងជាសង្ឃ សូមមើលជំពូកអាល់គីតាប22 ចៀមទីពីរនេះ ជាចៀមសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ដែលនៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយភ្លៅស្តាំខាងក្រោយ សូមមើលជំពូក |
អ្នកដាំបាយក៏ទៅយកសាច់ភ្លៅដ៏ល្អបំផុត មកដាក់នៅមុខលោកសូល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «នេះជាចំណែកដែលយើងបានបម្រុងទុកជូនលោក សូមអញ្ជើញពិសាសាច់ដែលគេដាក់នៅមុខលោកចុះ ដ្បិតខ្ញុំឲ្យគេទុកសាច់ជូនលោកបរិភោគ រួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ សម្រាប់ឱកាសនេះ»។ ថ្ងៃនោះ លោកសូលបរិភោគជាមួយលោកសាំយូអែល។