Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 3:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ក៏​ត្រូវ​យក​១​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់ នឹង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង នឹង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ត្រូវ​យក​មួយ​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់ និង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង និង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យញ្ញ‌បូជា​មេត្រី‌ភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់ កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្ដាច់​ចេញ​ពី​ឆ្អឹង​ខ្នង ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គូរបាន​មេត្រី​ភាព​មួយ​ចំណែក ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គឺ​ខ្លាញ់​កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្តាច់​ចេញ​ពី​ឆ្អឹង​ខ្នង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 3:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


រួច​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។


ឯ​យញ្ញ‌បូជា ដែល​សាឡូម៉ូន​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​២​ម៉ឺន​២​ពាន់ នឹង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ហើយ ដែល​ស្តេច នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


នៅ​ថ្ងៃ​នោះ​ឯង ស្តេច​ទ្រង់​បាន​ញែក​ទីលាន​កណ្តាល ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ដ្បិត​នៅ​ទី​នោះ ទ្រង់​បាន​ថ្វាយ​ទាំង​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​នៃ​ដង្វាយ​មេត្រី គឺ​ដោយ​ព្រោះ​អាសនា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​តូច​ពេក មិន​ល្មម​នឹង​ដុត​អស់​ទាំង​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​របស់​ដង្វាយ​មេត្រី​ផង​បាន​ទេ


គេ​នាំ​យក​ហឹប​នៃ​ព្រះ​មក ដាក់​នៅ​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​ទុក​សំរាប់ រួច​ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ


ត្រូវ​យក​ខ្លាញ់​ចៀម​នោះ ព្រម​ទាំង​កន្ទុយ នឹង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​២ នឹង​ខ្លាញ់​ដែល​រុំ​នៅ​អង្គញ់​នោះ ហើយ​នឹង​ស្មា​ស្តាំ​ផង ដ្បិត​នេះ​ជា​ចៀម​សំរាប់​បុណ្យ​តាំង​ជា​សង្ឃ


កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ


ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ‌ចាប់ កាល​ណា​ព្រះ‌ជន្ម​ទ្រង់​បាន​ត្រូវ​ថ្វាយ​ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​ហើយ នោះ​ទ្រង់​នឹង​បាន​ឃើញ​ពូជ‌ពង្ស​របស់​ទ្រង់ ហើយ​នឹង​ចំរើន​ព្រះ‌ជន្ម​ទ្រង់​ឲ្យ​យឺន‌យូរ​ត​ទៅ ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះ‌ហស្ត​ទ្រង់


នេះ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​នាំ​អស់​ទាំង​យញ្ញ‌បូជា​នៃ​គេ ដែល​តែង​ថ្វាយ​នៅ​វាល មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​វិញ គឺ​មក​ឯ​សង្ឃ ដើម្បី​នឹង​ថ្វាយ​ទុក​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា


ហើយ​ត្រូវ​ថ្វាយ​ខ្លាញ់​ទាំង​អស់ គឺ​កន្ទុយ នឹង​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង


រួច​លោក​យក​ខ្លាញ់​កន្ទុយ នឹង​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង នឹង​ស្រទាប់​ថ្លើម អង្គញ់​ទាំង​២ នឹង​ខ្លាញ់​របស់​អង្គញ់​នោះ ហើយ​នឹង​ស្មា​ខាង​ស្តាំ​មក


ពួក​កូន​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល​នឹង​ចៀម​ឈ្មោល កន្ទុយ នឹង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​២ នឹង​ស្រទាប់​ថ្លើម​ផង


ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ នឹង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។


រួច​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​ឯ​អ្នក ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី ចូរ​អ្នក​អង់‌ចាំ​ខ្ញុំ​៧​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម