ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 14:51 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បូជា‌ចារ្យ​យក​ឈើ​តា​ត្រៅ មែក​ហ៊ីសុប អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ជ្រលក់​ក្នុង​ឈាម​សត្វ​ដែល​គេ​បាន​អារ-ក​លាយ​ជា​មួយ​ទឹក​ទើប​នឹង​ដង​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​យក​ឈើ​តា‌ត្រៅ មែក​ហ៊ីសុប និង​សំពត់​ក្រហម​ជា​មួយ​សត្វ​មួយ​ដែល​រស់ ជ្រលក់​ទាំង​អស់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​បាន​សម្លាប់ ហើយ​ក្នុង​ទឹក​ដង​ពី​ជ្រោះ​នោះ​ដែរ រួច​ប្រោះ​ទៅ​លើ​ផ្ទះ​ប្រាំពីរ​ដង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប នឹង​សំពត់​ក្រហម ជា​មួយ​នឹង​សត្វ​១​ដែល​រស់​នៅ ជ្រលក់​ទាំង​អស់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​បាន​សំឡាប់ ហើយ​ក្នុង​ទឹក​ហូរ​នោះ​ដែរ រួច​ប្រោះ​ទៅ​លើ​ផ្ទះ​៧​ដង

សូមមើលជំពូក

អាល់គីតាប

អ៊ីមុាំ​យក​ឈើ​តា​ត្រៅ មែក​ហ៊ីសុប អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់​ជ្រលក់​ក្នុង​ឈាម​សត្វ​ដែល​គេ​បាន​អារ​ក​លាយ​ជា​មួយ​ទឹក​ដង​ពី​ជ្រោះ

សូមមើលជំពូក



លេវី‌វិន័យ 14:51
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌រាជា​រៀប​រាប់​អំពី​រុក្ខ‌ជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ ព្រះ‌រាជា​រៀប​រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។


សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។


លោក​ត្រូវ​អារ-ក​សត្វ​ស្លាប​មួយ​ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ទើប​នឹង​ដង​មក។


ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង​ទៅ​លើ​ផ្ទះ​នោះ ដើម្បី​ជម្រះ​ឲ្យ​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​អំពើ​បាប។