ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 7:45 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​ចេះតែ​ថើប​ជើង​ខ្ញុំ​ឥត​ឈប់ តាំងពី​ខ្ញុំ​បាន​ចូលមក​។

សូមមើលជំពូក

Khmer Christian Bible

អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ​ ប៉ុន្ដែ​នាង​វិញ​បាន​ថើប​ជើង​របស់​ខ្ញុំ​រហូត​តាំងពី​ពេល​ខ្ញុំ​ចូល​មក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​មិន​បាន​ថើប​ខ្ញុំ​ទេ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​រហូត​មិន​ឈប់​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​មិន​បាន​ថើប​ខ្ញុំ​សោះ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ដោយ​ស្រឡាញ់

សូមមើលជំពូក

អាល់គីតាប

លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។

សូមមើលជំពូក



លូកា 7:45
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។


លោក​អេសាវ​រត់​មក​ជួប​លោក រួច​ឱប​លោក​ទៀត​ផង។ គាត់​ឱប​ក​លោក ថើប​លោក ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។


ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​ក្រាប​ថ្វាយ‌បង្គំ នោះ​សម្ដេច​អាប់‌សាឡុម​តែងតែ​ចាប់​ដៃ​គាត់​លើក​ឡើង ហើយ​ឱប​ផង។


ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ស្ដេច​ក៏​ឆ្លង​ទៅ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ឱប​លោក​បា‌ស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​លោក​ផង។ បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។


យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។


សូម​បងប្អូន​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល​ផង​ ។ ក្រុម‌ជំនុំ​ទាំង​អស់​របស់​ព្រះ‌គ្រិស្ត​សូម​ជម្រាប​សួរ​មក​បងប្អូន។


បងប្អូន​ទាំង​អស់​គ្នា​នៅ​ទី​នេះ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ សូម​បងប្អូន​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធ‌ស្នាល​ផង ។


រីឯ​បងប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន‌ប្រដៅ និង​ដំបូន្មាន ស្រប​តាម​ព្រះ‌អម្ចាស់។


សូម​ជម្រាប​សួរ​ពួក​បងប្អូន​ទាំង​អស់ ដោយ​ស្និទ្ធ‌ស្នាល។