លូកា 7:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥44 បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល44 បន្ទាប់មក ព្រះយេស៊ូវទ្រង់ងាកទៅស្ត្រីនោះ ហើយមានបន្ទូលនឹងស៊ីម៉ូនថា៖“តើអ្នកឃើញស្ត្រីនេះទេ? ខ្ញុំបានចូលមកក្នុងផ្ទះរបស់អ្នក ហើយអ្នកមិនបានឲ្យទឹកដល់ខ្ញុំដើម្បីលាងជើងទេ រីឯនាងវិញ នាងបានធ្វើឲ្យជើងខ្ញុំទទឹកដោយទឹកភ្នែក ហើយជូតដោយសក់របស់នាងទៀត។ សូមមើលជំពូកKhmer Christian Bible44 ពេលបែរទៅរកស្ដ្រីនោះ ព្រះអង្គមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «តើអ្នកឃើញស្ដ្រីនេះទេ! ពេលខ្ញុំចូលមកក្នុងផ្ទះរបស់អ្នក អ្នកមិនបានឲ្យទឹកខ្ញុំលាងជើងទេ ផ្ទុយទៅវិញ នាងបានសម្រក់ទឹកភ្នែកលាងជើងឲ្យខ្ញុំ និងបានយកសក់របស់នាងជូតជើងខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦44 បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ តែមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «លោកឃើញស្ត្រីនេះឬទេ? ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកមិនបានឲ្យទឹកខ្ញុំលាងជើងទេ តែនាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ហើយយកសក់នាងជូតជើងខ្ញុំទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤44 រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង សូមមើលជំពូកអាល់គីតាប44 បន្ទាប់មក អ៊ីសាបែរទៅរកស្ដ្រីនោះ រួចនិយាយទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ដ្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសំរក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ សូមមើលជំពូក |