ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 17:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេ‌ស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ដោរ ក្រុង​អេន-‌ដោរ ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​តាអាណាក និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អស់​បី​ស្រុក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ នឹង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន នឹង​ដំបន់​ជុំវិញ ក្រុង​យីបលាម នឹង​ដំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ នឹង​ដំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ នឹង​ដំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក នឹង​ដំបន់​ជុំវិញ នឹង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ នឹង​ដំបន់​ជុំវិញ គឺ​អស់​៣​ស្រុក

សូមមើលជំពូក

អាល់គីតាប

កុល‌សម្ព័ន្ធ​ម៉ាណាសេ​ក៏​មាន​ទឹក​ដី នៅ​ក្នុង​ស្រុក​អ៊ី‌សា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ដោរ ក្រុង​អេន-ដោរ​ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។

សូមមើលជំពូក



យ៉ូស្វេ 17:11
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ព្រះ‌បាទ​សូល​ទទួល​បរា‌ជ័យ​នៅ​គីល‌បោ ជន‌ជាតិ​ភីលីស្ទីន​បាន​យក​សព​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ ទៅ​ព្យួរ​នៅ​ទីធ្លា​ក្រុង​បេត‌សាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។


ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ប្រជា‌ជន ដើម្បី​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង ព្រលាន​មីឡូ កំពែង​ក្រុង​យេរូ‌សាឡឹម ក្រុង​ហា‌សោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ។


កាល​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ឃើញ​ដូច្នេះ ស្ដេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្ដេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្ដេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្ដេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ ជិត​ក្រុង​យីប‌ឡាម។ ស្ដេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ។


ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល កូន​ចៅ​កេ‌ហាត់​ដែល​នៅ​សល់​ទទួល​បាន​ក្រុង​អាន់‌នើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ប៊ីលាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


កូន​ចៅ​ម៉ាណា‌សេ​កាន់​កាប់​ក្រុង​បេត‌សៀន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នេះ​ហើយ​ជា​ក្រុង​ដែល​ពូជ‌ពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល តាំង​ទី​លំ‌នៅ។


ប៉ុន្តែ ព្រះ‌បាទ​យ៉ូ‌សៀស​នៅ​តែ​ចង់​តទល់​នឹង​ព្រះ‌ចៅ​នេ‌កោ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​ព្រះ‌ចៅ​នេ‌កោ ដែល​ជា​ពាក្យ​មក​ពី​ព្រះ‌ជាម្ចាស់​ឡើយ។ ស្ដេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្ដេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដោ។


ព្រះអង្គ​បាន​ប្រហារ​ពួក​គេ ឲ្យ​វិនាស​នៅ​អេន-‌ដោរ ហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។


ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ឲ្យ​សង្គ្រាម​កើត​មាន​ដល់ ជន‌ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបាត់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​នឹង​ត្រូវ វិនាស​ដោយ​ភ្លើង។ ពេល​នោះ អ៊ីស្រា‌អែល​នឹង​យក​ទឹក​ដី​ដែល ជន‌ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​ព្រះ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដោ។


ព្រម​ទាំង​ស្ដេច​នានា​នៅ​ខាង​ជើង​ក្នុង​តំបន់​ភ្នំ តំបន់​អារ៉ាបា​ដែល​នៅ​ខាង​ត្បូង​គី‌ណា‌រ៉ូត តំបន់​វាល​ទំនាប និង​តំបន់​ឌ័រ​ដែល​នៅ​ខាង​លិច។


ស្ដេច​ក្រុង​តា‌អា‌ណាក់ ស្ដេច​ក្រុង​មេគី‌ដោ


ស្ដេច​ក្រុង​ដោរ​នៅ​វាល​រាប‌ដោរ ស្ដេច​ក្រុង​កូយីម នៅ​ជិត​គីល‌កាល់


ដោយ​រាប់​បញ្ចូល​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កូន​ចៅ​ម៉ាណា‌សេ។


ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ប្រទល់​ខាង​លិច ស្រុក​អេ‌ស៊ើរ​ជា​ព្រំ‌ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ‌ប្រទល់​ខាង​កើត។


កូន​ចៅ​របស់​លោក​យ៉ូសែប​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន‌ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​ជិត‌ខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេសរាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។


រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​វិញ គេ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេត‌សៀន ក្រុង​តា‌ណាក់ ក្រុង​ដោរ ក្រុង​យីប‌ឡាម និង​ក្រុង​មេគី‌ដោ ព្រម​ទាំង​តំបន់​នានា​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន‌ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។


ស្ដេច​របស់​ខ្មាំង​នាំ​គ្នា​លើក​ទ័ព​មក ស្ដេច​របស់​ជន‌ជាតិ​កាណាន​លើក​គ្នា​មក​ច្បាំង នៅ​តាណាក់ ក្បែរ​ប្រភព​ទឹក​មេគី‌ដោ តែ​ពួក​គេ​ពុំ​បាន​ទទួល​ប្រាក់ ជា​ជយ‌ភណ្ឌ​អ្វី​សោះ​ឡើយ។


ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បម្រើ​ទូល​ស្ដេច​វិញ​ថា៖ «នៅ​ឯ​អេន-‌ដោរ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។


បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌បាទ​សូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​អាស្តា‌រ៉ូត ហើយ​យក​សព​របស់​ស្ដេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេត‌សាន។


ពួក​ទាហាន​ដ៏​អង់‌អាច​នៅ​ក្រុង​នោះ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ក្រោយ​ពី​ដើរ​អស់​រយៈ​ពេល​ពេញ​មួយ​យប់ ពួក​គេ​បាន​ទៅ​ដល់​ក្រុង​បេត‌សាន ហើយ​ស្រាយ​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា ចុះ​ពី​កំពែង​ក្រុង​នោះ រួច​នាំ​គ្នា​វិល​ត្រឡប់​មក​ក្រុង​យ៉ាបេស​វិញ យក​សព​ទាំង​នោះ​ទៅ​បូជា។