Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 16:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដោយ​រាប់​បញ្ចូល​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កូន​ចៅ​ម៉ាណា‌សេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 រាប់​ទាំង​ក្រុង ព្រម​ទាំង​ភូមិ​នានា នៅ​ក្នុង​មត៌ក​របស់​ពួក​កូន​ចៅ​ម៉ាណា‌សេ ដែល​ញែក​សម្រាប់ពួក​កូន​ចៅ​អេ​ប្រាអិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រម​ទាំង​ទី​ក្រុង នឹង​ភូមិ​ជុំវិញ​ទាំង​ប៉ុន្មាន ដែល​សំរាប់​ពួក​កូន​ចៅ​អេប្រា‌អិម នៅ​ក្នុង​មរដក​របស់​ពួក​កូន​ចៅ​ម៉ាន៉ាសេ​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដោយ​រាប់​បញ្ចូល​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កូន​ចៅ​ម៉ាណាសេ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 16:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ លោក​អប៊ី‌នើរ​តែង‌តាំង​សម្ដេច​អ៊ីស‌បូសែត​ជា​ស្ដេច គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ស្រុក​អេ‌ស៊ើរ ស្រុក​យេស‌រាល ស្រុក​អេប្រាអ៊ីម ស្រុក​បេន‌យ៉ាមីន ពោល​គឺ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។


រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​នៅ​ជាប់​នឹង​ទឹក​ដី​ម៉ាណា‌សេ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។


កូន​ចៅ​អេប្រាអ៊ីម​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រាអ៊ីម​មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


បន្ទាប់​មក​ទៀត ព្រំ‌ប្រទល់​នោះ​ចេញ​ពី​តាពួរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ទឹក​ធ្លាក់​ខាណា រួច​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ាណេ។ នេះ​ហើយ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ


ទឹក​ដី​នេះ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ខាង​ត្បូង​ទឹក​ធ្លាក់​ខាណា។ រីឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ទឹក​ធ្លាក់ ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ថ្វី‌ដ្បិត​តែ​ក្រុង​ទាំង​នោះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​ដោយ។ ទឹក​ដី​របស់​ម៉ាណា‌សេ​នៅ​ខាង​ជើង​ទឹក​ធ្លាក់​លាត​សន្ធឹង​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម