២ របាក្សត្រ 35:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ប៉ុន្តែ ព្រះបាទយ៉ូសៀសនៅតែចង់តទល់នឹងព្រះចៅនេកោ គឺស្ដេចមិនព្រមស្ដាប់ពាក្យរបស់ព្រះចៅនេកោ ដែលជាពាក្យមកពីព្រះជាម្ចាស់ឡើយ។ ស្ដេចក៏ក្លែងខ្លួនចូលច្បាំងនឹងស្ដេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដោ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ប៉ុន្តែ ព្រះបាទយ៉ូសៀសមិនព្រមថយបែរចេញពីព្រះបាទនេកោទេ គឺបានក្លែងខ្លួនដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឧស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ប៉ុន្តែយ៉ូសៀសមិនព្រមថយបែរចេញពីនេកោទេ គឺបានក្លែងព្រះអង្គដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឱស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ សូមមើលជំពូកអាល់គីតាប22 ប៉ុន្តែ ស្តេចយ៉ូសៀសនៅតែចង់តទល់នឹងស្តេចនេកោ គឺស្តេចមិនព្រមស្តាប់ពាក្យរបស់ស្តេចនេកោ ដែលជាពាក្យមកពីអុលឡោះឡើយ។ ស្តេចក៏ក្លែងខ្លួនចូលច្បាំងនឹងស្តេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដោ។ សូមមើលជំពូក |
ប៉ុន្តែ ព្រះចៅនេកោចាត់អ្នកនាំសារឲ្យមកទូលព្រះបាទយ៉ូសៀសថា៖ «បពិត្រព្រះមហាក្សត្រស្រុកយូដា តើទូលបង្គំ និងព្រះករុណាមានរឿងអ្វីនឹងគ្នា? ទូលបង្គំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងព្រះករុណាទេ គឺទូលបង្គំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ទូលបង្គំទេតើ។ ព្រះជាម្ចាស់បង្គាប់ទូលបង្គំឲ្យទៅយ៉ាងរូតរះ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះជាម្ចាស់ដែលគង់នៅជាមួយទូលបង្គំឡើយ ក្រែងលោព្រះអង្គធ្វើឲ្យព្រះករុណាវិនាស»។
កាលព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ឃើញដូច្នេះ ស្ដេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្ដេចនេះទៅ!» គេក៏ប្រហារស្ដេចនៅក្នុងរទេះ។ ពេលនោះ ស្ដេចកំពុងឡើងតាមផ្លូវទៅភូមិគើរ ជិតក្រុងយីបឡាម។ ស្ដេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ។
កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញ ក្រុងដោរ ក្រុងអេន-ដោរ ក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញ ក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។