ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះ ព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
យ៉ូប 41:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាដែលឲ្យអ្វីមកយើងជាមុន ដើម្បីឲ្យយើងត្រូវសងគេវិញ? អ្វីៗសព្វសារពើនៅក្រោមមេឃជារបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ។ អាល់គីតាប គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។ |
ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះ ព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
តាមយោបល់របស់លោក តើព្រះអង្គត្រូវ ដាក់ទោសអ្នកពោលដូច្នេះឬទេ? ខ្ញុំសួរបែបនេះ ព្រោះលោកជាអ្នកតិទៀន គឺលោកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេ ហេតុនេះបើលោកដឹង សូមនិយាយមកចុះ!
មកដល់ត្រឹមណេះ យើងមិនទាន់បានថ្លែង អំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អ របស់ក្រពើនៅឡើយទេ។
ព្រះអង្គរើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួន ព្រះអង្គរម្លើងភ្នំ ដោយសារព្រះពិរោធ របស់ព្រះអង្គ។
ព្រះអង្គបានយាងមកជួបព្រះរាជា ទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផង ព្រះអង្គបានយកមកុដមាសសុទ្ធ មកបំពាក់ព្រះសិរសារបស់ព្រះរាជា។
ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
ប្រសិនបើយើងឃ្លាន យើងនឹងមិននិយាយប្រាប់អ្នករាល់គ្នាឡើយ ដ្បិតពិភពលោក និងអ្វីៗទាំងអស់នៅក្នុង ពិភពនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង ។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។
ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់» ។
ប៉ុន្តែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។
ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
គឺហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។