យ៉ូប 35:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 បើលោកជាមនុស្សសុចរិត តើបានផលអ្វីចំពោះព្រះអង្គ? តើព្រះអង្គទទួលអ្វីពីលោក? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឬបើលោកសុចរិតវិញ តើលោកបានបន្ថែមអ្វីដល់ព្រះអង្គ ឬព្រះអង្គទទួលអ្វីពីដៃលោក? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឬបើលោកសុចរិតវិញ នោះតើលោកបានបន្ថែមអ្វីដល់ទ្រង់ ឬទ្រង់ទទួលអ្វីពីដៃលោក សូមមើលជំពូកអាល់គីតាប7 បើអ្នកជាមនុស្សសុចរិត តើបានផលអ្វីចំពោះទ្រង់? តើទ្រង់ទទួលអ្វីពីអ្នក? សូមមើលជំពូក |
តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។