ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀងមកពីលើ។
យ៉ូប 36:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រើផ្គរលាន់ ដើម្បីប្រកាសអំពីវត្តមានរបស់ព្រះអង្គ ពេលព្រះអង្គយាងចូលមកជិត នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូរគ្រាំគ្រេងនោះសម្ដែងពីព្រះអង្គ ដូចព្យាករឲ្យពពួកសត្វដឹងពេល ដែលត្រូវភ្លៀងផ្គរនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូរគ្រាំគ្រេងនោះសំដែងពីទ្រង់ ដូចជាក៏ឲ្យពពួកសត្វដឹងពេលដែលត្រូវភ្លៀងផ្គរនោះដែរ។ អាល់គីតាប ទ្រង់ប្រើផ្គរលាន់ ដើម្បីប្រកាសអំពីវត្តមានរបស់ទ្រង់ ពេលទ្រង់ចូលមកជិត នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។ |
ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀងមកពីលើ។
ចូរនាំគ្នាស្ដាប់ចុះ ចូរនាំគ្នាស្ដាប់ព្រះសូរសៀង ដែលលាន់ឮគគ្រឹកគគ្រេង គឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងនៅពីលើផ្ទៃទឹក ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
ហ្វូងសត្វនាំគ្នាស្រែកថ្ងូរ ហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែង ព្រោះគ្មានស្មៅស៊ី សូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។
សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ ដើមឈើនឹងមានផ្លែ ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ ក៏បង្កើតភោគផលឡើងវិញដែរ។