ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញដោយទឹក ធ្វើជាព្រះពន្លា។
យ៉ូប 36:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាអាចយល់ដំណើរពពករសាត់ ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាយល់ពីពពករសាត់ ឬពីសៀងផ្គរនៅឯពន្លារបស់ព្រះអង្គបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ តើមានអ្នកណាយល់ពីការរាចពពក ឬពីសៀងផ្គរនៅឯពន្លារបស់ទ្រង់បាន អាល់គីតាប តើនរណាអាចយល់ដំណើរពពករសាត់ ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍? |
ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញដោយទឹក ធ្វើជាព្រះពន្លា។
នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ តើនរណាអាចស្វែងយល់បាន?»។
ពេលណាព្រះអង្គកំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ
ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ តែព្រះអង្គធ្វើឲ្យមានភាពងងឹត នៅបាតសមុទ្រ។
តើលោកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា? ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ ទើបសម្រេចការអស្ចារ្យបែបនេះបាន។
តើនរណាមានប្រាជ្ញាអាចរាប់ដុំពពក ព្រមទាំងផ្អៀងអាងនៅលើមេឃ ឲ្យបង្ហូរទឹកចុះមក
គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ព្រះអង្គយកពពកធ្វើជាព្រះរាជរថ ព្រះអង្គប្រើវាយោធ្វើជាជំនិះ។
ក៏ប៉ុន្តែ នៅពេលឮព្រះអង្គគំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ព្រះអង្គលាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។
ព្រះអម្ចាស់ធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង ។
ព្រះអង្គដែលគង់នៅពីលើលំហអាកាស ទ្រង់ទតមើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់ ដូចដំឡើងព្រះពន្លា។
ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ ហើយព្រះអង្គមានព្រះចេស្ដាដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ព្រះអង្គមិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ ព្រះអម្ចាស់យាងមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពក*ជាធូលីដីដែលហុយនៅក្រោម ព្រះបាទារបស់ព្រះអង្គ។
ភ្នំឃើញព្រះអង្គ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។