នៅថ្ងៃមានទុក្ខវេទនា នៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធ មនុស្សអាក្រក់តែងតែរួចខ្លួន។
យ៉ូប 34:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគាត់ពោលថា តើមនុស្សខិតខំ ផ្គាប់ផ្គុនព្រះជាម្ចាស់បានប្រយោជន៍អ្វី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកពោលថា "គ្មានប្រយោជន៍សោះ ដែលមនុស្សខំបំពេញចិត្តព្រះ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតលោកពោលថា ដែលមនុស្សបានពេញចិត្តនឹងព្រះ នោះគ្មានប្រយោជន៍សោះ។ អាល់គីតាប ដ្បិតគាត់ពោលថា មនុស្សខិតខំ ផ្គាប់ផ្គុនអុលឡោះគ្មានប្រយោជន៍ទេ។ |
នៅថ្ងៃមានទុក្ខវេទនា នៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធ មនុស្សអាក្រក់តែងតែរួចខ្លួន។
ពួកគេទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ! ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច ធ្វើអ្វីយើងខ្ញុំបានឡើយ”។
បើលោកសុចរិត តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត សព្វព្រះហឫទ័យដែរឬ? បើលោករស់នៅដោយទៀងត្រង់ តើព្រះអង្គបានចំណេញអ្វី?
តើគេយកព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ? តើគេអង្វររកព្រះជាម្ចាស់ គ្រប់ពេលវេលាឬទេ?
លោកបានទូលព្រះអង្គថា: “បើទូលបង្គំមិនប្រព្រឹត្តអំពើបាបសោះ នោះគ្មានប្រយោជន៍អ្វីសម្រាប់ព្រះអង្គទេ ហើយទូលបង្គំក៏មិនចំណេញអ្វីដែរ!”។
ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
ពេលណាអ្នកជួបចោរ អ្នកសេពគប់ជាមួយគេភ្លាម ហើយអ្នកតែងតែចូលដៃ ជាមួយជនផិតក្បត់ទៀតផង។
រីឯទូលបង្គំវិញ ទូលបង្គំខំប្រឹងកាន់ចិត្តបរិសុទ្ធ ហើយចៀសវាងប្រព្រឹត្តអំពើបាប តែឥតបានផលអ្វីសោះ!
ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើព្រះអង្គមិនទតមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់ របស់ខ្លួនថែមទៀតផង។
អ្នករាល់គ្នាពោលថា: “ពួកយើងខំបម្រើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?