គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
យ៉ូប 33:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយរូប ក្នុងចំណោមទេវតាមួយពាន់ មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ ស្គាល់ផ្លូវត្រឹមត្រូវ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមានទេវតាមួយអង្គនៅជាមួយគេ ដើម្បីថ្លែងការ គឺមួយក្នុងមួយពាន់ សម្រាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ ផ្លូវដែលត្រូវប្រព្រឹត្ត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាមានទេវតា១នៅនឹងគេ ដើម្បីថ្លែងការ គឺ១ក្នុង១ពាន់ សំរាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ផ្លូវដែលត្រូវប្រព្រឹត្ត អាល់គីតាប ក៏ប៉ុន្តែ ប្រសិនបើមានម៉ាឡាអ៊ីកាត់មួយរូប ក្នុងចំណោមម៉ាឡាអ៊ីកាត់មួយពាន់ មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ ស្គាល់ផ្លូវត្រឹមត្រូវ |
គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
ហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថា ព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំ ដោយយុត្តិធម៌ និងសុចរិតមែន ព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ លោកនឹងដឹងថា ព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែក របស់លោក។
«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ សូមនាំគ្នាស្ដាប់ខ្ញុំ! ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្ត អំពើអាក្រក់ជាដាច់ខាត ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត មិនប្រាសចាកយុត្តិធម៌ឡើយ។
សូមបង្ហាញកំហុសណាដែលទូលបង្គំ មើលមិនឃើញ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិតនោះ ទូលបង្គំរាងចាលហើយ”
ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន ហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថា ព្រះដែលបង្កើតខ្ញុំ ទ្រង់សុចរិត
យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដា ព្រះអង្គប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ព្រះអង្គមិនបំពានលើនរណាឡើយ!
បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង ។
គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាល សម្រុះសម្រួលរឿងរ៉ាវរវាង ព្រះអង្គនឹងខ្ញុំបានទេ។
ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច សុទ្ធតែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
ឱព្រះអម្ចាស់អើយ អ្នកណាមានព្រះអង្គរំឭកដាស់តឿន ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ!
ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។
ព្រះអង្គទតឃើញថាគ្មាននរណាម្នាក់អើពើ ហើយព្រះអង្គសោកស្ដាយ ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល ព្រះអង្គក៏យាងមកសង្គ្រោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ និងសំអាងលើសេចក្ដីសុចរិតរបស់ព្រះអង្គ។
ទោះបីព្រះអង្គដាក់ទោសក្ដី ព្រះអង្គនៅតែអាណិតមេត្តាដដែល ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ធំពន់ពេកក្រៃ។
ព្រះអម្ចាស់មិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។
លោកហាកាយ ដែលព្រះអម្ចាស់ចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពាក្យសម្ដីរបស់បូជាចារ្យបង្រៀនមនុស្ស ឲ្យស្គាល់ព្រះជាម្ចាស់ ហើយក្រឹត្យវិន័យក៏ហូរចេញពីមាត់បូជាចារ្យដែរ ព្រោះគាត់ជាអ្នកនាំព្រះបន្ទូលរបស់ ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «យើងចាត់ទូតរបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។ រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ កំពុងតែមកហើយ»។
លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។
ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក*សម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឲ្យល្អប្រសើរ
ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្តថា ទុកឲ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅ។
នៅគ្រានោះ ទេវតារបស់ព្រះអម្ចាស់បានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុក ដែលយើងបានសន្យាជាមួយពួកបុព្វបុរស*ថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រី*ដែលយើងចងជាមួយអ្នករាល់គ្នាឡើយ ។