ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកម្ដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។
យ៉ូប 24:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលយប់ ពួកគេដេកខ្លួនទទេ គ្មានសម្លៀកបំពាក់ គ្មានភួយដណ្ដប់នៅពេលរងា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដេកខ្លួនទទេមួយយប់ទាល់ភ្លឺ ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដេកនៅខ្លួនទទេ១យប់ទាល់ភ្លឺ ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា អាល់គីតាប នៅពេលយប់ ពួកគេដេកខ្លួនទទេ គ្មានសម្លៀកបំពាក់ គ្មានភួយដណ្ដប់នៅពេលរងា។ |
ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកម្ដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។
លោកបានយករបស់បញ្ចាំ ពីជនរួមជាតិរបស់លោកដោយឥតហេតុផល ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ ទុកឲ្យនៅខ្លួនទទេ។
ជនក្រីក្រទាំងនោះដើរខ្លួនទទេ គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយត្រូវគេបង្ខំឲ្យលីស្រូវ តែគ្មានអ្វីបរិភោគ។
ពួកគេទៅរើសកួរស្រូវដែលជ្រុះនៅតាមស្រែ និងបេះផ្លែទំពាំងបាយជូរដែលនៅសេសសល់ ក្នុងចម្ការរបស់មនុស្សអាក្រក់។
រូបកាយរបស់ពួកគេទទឹកជោកទៅដោយ ភ្លៀងដែលធ្លាក់នៅតាមភ្នំ ហើយពួកគេគ្មានអ្វីជាជម្រក ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។
នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសម្លៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។
ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រក ឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
ក្រុមជំនុំ*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។