Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 24:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​គេ​ទៅ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​នៅ​តាម​ស្រែ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដែល​នៅ​សេស‌សល់ ក្នុង​ចម្ការ​របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​ច្រូត​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ របស់​មនុស្ស​អាក្រក់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គេ​ច្រូត​សំណល់​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​អាក្រក់​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពួក​គេ​ទៅ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​នៅ​តាម​ស្រែ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដែល​នៅ​សេស‌សល់ ក្នុង​ចម្ការ​របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង




យ៉ូប 24:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់ មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅ ដី​ជា​ចំណែក​មត៌ក​របស់​គេ​ទទួល​បណ្ដាសា ហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចម្ការ ទំពាំង‌បាយជូរ​ទៀត​ទេ។


ជន​ក្រីក្រ​ទាំង​នោះ​ចេញ​ទៅ​រក​អាហារ មក​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួន ដូច​សត្វ​លា​ព្រៃ នៅ​វាល​រហោ‌ស្ថាន។


នៅ​ពេល​យប់ ពួក​គេ​ដេក​ខ្លួន​ទទេ គ្មាន​សម្លៀក‌បំពាក់ គ្មាន​ភួយ​ដណ្ដប់​នៅ​ពេល​រងា។


ប្រសិន​បើ​ខ្ញុំ​បរិភោគ‌ផល ដែល​ដុះ​ចេញ​ពី​ដី​នោះ ដោយ​មិន​បង់​ប្រាក់ ហើយ​ធ្វើ​ឲ្យ​ម្ចាស់​ដី​រីង‌រៃ​នៅ​ក្នុង​ដួង​ចិត្ត


សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេ អ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ តែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។


ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង‌ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។


ពួក​គេ​នឹង​បរិភោគ​សត្វ ព្រម​ទាំង​ភោគ‌ផល​ដែល​កើត​ពី​ដី​របស់​អ្នក រហូត​ទាល់​តែ​អ្នក​ហិន‌ហោច​អស់។ ពួក​គេ​មិន​ទុក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង កូន​គោ កូន​ចៀម​ឲ្យ​នៅ​សល់​សម្រាប់​អ្នក​ឡើយ រួច​ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​វិនាស​សូន្យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម