Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 31:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សម្លៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 នាង​មិន​ខ្លាច​ធ្លាក់​ព្រិល​មកលើ​អ្នកផ្ទះ​របស់នាង​ឡើយ ដ្បិត​ពួកគេ​សុទ្ធតែ​ស្លៀកពាក់​ពណ៌ក្រហមឆ្អៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់ ស‌ក្លាត​ពណ៌​ក្រហម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់​ស‌ក្លាត​ពណ៌​ក្រហម

សូមមើលជំពូក ចម្លង

អាល់គីតាប

21 នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សំលៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង




សុភា‌សិត 31:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​បងៗ​ទាំង​អស់​គ្នា។ រីឯ​បេន‌យ៉ាមីន​វិញ លោក​ឲ្យ​ប្រាក់​សុទ្ធ​ប្រមាណ​កៅ‌សិប​តម្លឹង និង​ឲ្យ​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់។


ឱ​កូន​ស្រី​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​យំ​ស្រណោះ​ព្រះ‌បាទ​សូល​ទៅ ព្រោះ​ទ្រង់​តែង​ប្រទាន​ឲ្យ​ពួក​នាង មាន​សម្លៀក‌បំពាក់​ដ៏​រុងរឿង​ត្រចះ‌ត្រចង់ ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។


ច្រៀង​ឲ្យ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។


នាង​ត្បាញ​ភួយ​សម្រាប់​ខ្លួន​ឯង នាង​មាន​សម្លៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។


រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ​ឆ្លង​កាត់​ផ្លូវ ឆ្លង​កាត់​ទី​លាន​ក្រុង មើល​ទៅ​ប្រៀប​ដូច​ជា​ភ្លើង​ចន្លុះ ហើយ​បរ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម