មនុស្សទៀងត្រង់នាំគ្នាស្រឡាំងកាំង ហើយមនុស្សស្លូតត្រង់ចាត់ទុកខ្ញុំជា មនុស្សទមិឡ។
យ៉ូប 22:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិត និងមនុស្សស្លូតត្រង់ ឃើញមនុស្សអាក្រក់វិនាស គេនាំគ្នាសប្បាយរីករាយ និងសើចចំអកឲ្យថា: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមនុស្សសុចរិតក៏ឃើញ ហើយមានអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សសុចរិតក៏ឃើញ ហើយមានសេចក្ដីអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា អាល់គីតាប មនុស្សសុចរិត និងមនុស្សស្លូតត្រង់ ឃើញមនុស្សអាក្រក់វិនាស គេនាំគ្នាសប្បាយរីករាយ និងសើចចំអកឲ្យថា: |
មនុស្សទៀងត្រង់នាំគ្នាស្រឡាំងកាំង ហើយមនុស្សស្លូតត្រង់ចាត់ទុកខ្ញុំជា មនុស្សទមិឡ។
ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ព្រះអង្គសើចចំអកឲ្យគេ នៅពេលដែលគេវេទនា។
ពេលមនុស្សសុចរិតឃើញដូច្នេះ គេនឹងមានអំណរសប្បាយ តែមនុស្សទុច្ចរិតនឹងបិទមាត់យ៉ាងស្ងៀមស្ងាត់។
សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។
រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញព្រះជាម្ចាស់ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។
សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ ដោយសារព្រះអម្ចាស់ ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។
ឱព្រះអម្ចាស់អើយ ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា ព្រះអង្គវិនិច្ឆ័យទោសដូច្នេះ គេនឹងមានអំណររីករាយ ហើយអ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។
ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។