ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 21:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ខ្លះ​ទៀត​ស្លាប់ ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយ ហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ខ្លះ​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង មិន​ដែល​ស្គាល់​ជាតិ​នៃ​សេចក្ដី​ល្អ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម្នាក់​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង ឥត​ដែល​ភ្លក់​រស​នៃ​សេចក្ដី​ល្អ​ឡើយ

សូមមើលជំពូក

អាល់គីតាប

អ្នក​ខ្លះ​ទៀត​ស្លាប់ ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយ ហើយ​ពុំ​ធ្លាប់​ស្គាល់​សុភ‌មង្គល​ទាល់​តែ​សោះ។

សូមមើលជំពូក



យ៉ូប 21:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ករុណា​ជ្រាប​ច្បាស់​ហើយ​ថា បិតា​របស់​ព្រះ‌ករុណា និង​បរិវារ សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្ដៅ​ក្រហាយ ដូច​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត បិតា​របស់​ព្រះ‌ករុណា​ជា​អ្នក​ចម្បាំង ពេល​យប់ ទ្រង់​មិន​ផ្ទំ​ជា​មួយ​ពល​ទាហាន​ទេ។


នាង​តប​ថា៖ «នាង​ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា នាង​ខ្ញុំ​គ្មាន​នំបុ័ង​ទេ នាង​ខ្ញុំ​នៅ​សល់​តែ​ម្សៅ​មួយ​ក្ដាប់​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ។ នាង​ខ្ញុំ​កំពុង​តែ​រើស​អុស​ពីរ​អង្កត់​នេះ​យក​ទៅ​ដុត​នំបុ័ង សម្រាប់​នាង​ខ្ញុំ និង​កូន ទទួល​ទាន។ ពេល​ទទួល​ទាន​រួច​ហើយ យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​នឹង​ស្លាប់​ទាំង​អស់​គ្នា»។


«ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់! ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែរ របស់​ខ្ញុំ​បាន​ទៀត​ទេ ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។


នៅ​ពេល​ដែល​គេ​កំពុង​តែ​បំពេញ​ក្រពះ នោះ​ព្រះ‌ជាម្ចាស់​ស្រោច​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា របស់​ព្រះអង្គ​ទៅ​លើ​គេ ទុក​ជា​អាហារ។


សាច់​ឈាម​នៅ​ស្រស់​ល្អ កម្លាំង​នៅ​រឹង‌ប៉ឹង។


ប៉ុន្តែ សព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​យក​ទៅ​កប់ ហើយ​មាន​ដង្កូវ​ចោះ​ដូច​គ្នា។


ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ មនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃ ហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែ ទុក្ខ​លំបាក?


ហេតុ​នេះ ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។


ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា ពន់​ប្រមាណ។


ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។


ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន និង​កិត្តិយស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ទុក​ឲ្យ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។


«កូន​មនុស្ស​អើយ ចូរ​បរិភោគ​អាហារ ទាំង​ញាប់‌ញ័រ ចូរ​ផឹក​ទឹក​ទាំង​ស្លន់‌ស្លោ និង​ភ័យ​រន្ធត់។