Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ហេតុ​នេះ ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហេតុ​នោះ ទូល‌បង្គំ​នឹង​មិន​ទប់​មាត់ គឺ​ទូល‌បង្គំ​នឹង​និយាយ​ដោយ​វេទនា ក្នុង​វិញ្ញាណ​ទូល‌បង្គំ ហើយ​នឹង​ត្អូញ‌ត្អែរ​ដោយ​ជូរ​ចត់ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហេតុ​នោះទូលបង្គំ​នឹង​មិន​ទប់​មាត់ គឺ​ទូលបង្គំ​នឹង​និយាយ​ដោយ​សេចក្ដី​វេទនា ក្នុង​វិញ្ញាណ​ទូលបង្គំ ហើយ​នឹង​ត្អូញ‌ត្អែរ​ដោយ​សេចក្ដី​ជូរ​ចត់ នៅ​ក្នុង​ចិត្ត​ទូលបង្គំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ហេតុ​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ខ្ញុំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ខ្ញុំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។

សូមមើលជំពូក ចម្លង




យ៉ូប 7:11
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​យល់​ស្រប​ធ្វើ​តាម ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ឃើញ​ទេ យើង​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​វា នៅ​ពេល​ដែល​វា​ទទូច​អង្វរ​យើង តែ​យើង​ពុំ​បាន​ស្ដាប់​វា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​កើត​ទុក្ខ​លំបាក​ដូច្នោះ​ដែរ»។


«ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់! ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែរ របស់​ខ្ញុំ​បាន​ទៀត​ទេ ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។


ប្រសិន​បើ​ទូលបង្គំ​មាន​ទោស នោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន! ប្រសិន​បើ​ទូលបង្គំ​សុចរិត នោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ទូលបង្គំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។


សូម​អស់​លោក​នៅ​ស្ងៀម ទុក​ឲ្យ​ខ្ញុំ​និយាយ​ផង! បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំ ទុក​ឲ្យ​កើត​ទៅ​ចុះ!


រីឯ​ខ្ញុំ​វិញ ទោះ​បី​ខ្ញុំ​និយាយ ក៏​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ បើ​ខ្ញុំ​មិន​និយាយ ក៏​ការ​ឈឺ​ចាប់​មិន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។


អ្នក​ខ្លះ​ទៀត​ស្លាប់ ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយ ហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។


«នៅ​ថ្ងៃ​នេះ​ទៀត ទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​រអ៊ូ‌រទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។


ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​អាក្រក់ ដ្បិត​លោក​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច្នេះ ជា​ជាង​ស៊ូ‌ទ្រាំ​រង​ទុក្ខ​លំបាក។


ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះ តើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណា តើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់ មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ?


ប្រសិន​បើ​ខ្ញុំ​ពោល​ថា: “ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេង ខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយ ហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ”


ខ្ញុំ​ក្ដៅ​ជា​ខ្លាំង ហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​ខ្លួន រហូត​ដល់​ទ្រាំ​លែង​បាន​ទៀត ខ្ញុំ​ក៏​ពោល​ឡើង​ថា:


ទូលបង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។


តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច? តើ​ខ្ញុំ​ទូល​ទៅ​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ? ព្រះអង្គ​ទេ​តើ​ដែល​បាន​ធ្វើ ឲ្យ​ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។


ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វ ព្រះ‌ហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ព្រះអង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំ ទៀត​ហើយ។


ព្រះ‌យេស៊ូ​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ ព្រះអង្គ​ទូល‌អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះអង្គ​ដូច​ជា​តំណក់​ឈាម ស្រក់​ចុះ​ដល់​ដី។


ខ្ញុំ​សរសេរ​មក​បងប្អូន ទាំង​តឹង​ទ្រូង ទាំង​ពិបាក​ចិត្ត ទាំង​ស្រក់​ទឹក​ភ្នែក តែ​មិន​មែន​ចង់​ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​ទេ គឺ​ចង់​សម្តែង​ឲ្យ​បងប្អូន​ដឹង​អំពី​សេចក្ដីស្រឡាញ់​ដ៏​លើស‌លុប​របស់​ខ្ញុំ​ចំពោះ​បងប្អូន។


នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ព្រះ‌អម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម