Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 9:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា ពន់​ប្រមាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌អង្គ​មិន​ឲ្យ​ខ្ញុំ​ដក​ដង្ហើម​សោះ គឺ​ព្រះ‌អង្គ​ចម្អែត​ខ្ញុំ​ដោយ​សេចក្ដី​ជូរ​ល្វីង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទ្រង់​មិន​បើក​ឲ្យ​ខ្ញុំ​ដក​ទាំង​ដង្ហើម​ផង គឺ​ទ្រង់​ចំអែត​ខ្ញុំ​ដោយ​សេចក្ដី​ជូរ​ល្វីង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា ពន់​ប្រមាណ។

សូមមើលជំពូក ចម្លង




យ៉ូប 9:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អាយុ​ជីវិត​របស់​ទូលបង្គំ​ជិត​ផុត​ហើយ សូម​ឈប់​វាយ​ប្រហារ​ទូលបង្គំ សូម​យាង​ចាក​ចេញ​ពី​ទូលបង្គំ​ទៅ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ពេល​ល្ហែ​បន្តិច


ព្រះអង្គ​បាន​កត់‌ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗ ដែល​ទូលបង្គំ​ប្រព្រឹត្ត ព្រះអង្គ​ឲ្យ​ទូលបង្គំ​ទទួល​ខុស​ត្រូវ​លើ​កំហុស ដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។


«ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ! ព្រះអង្គ​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ ឲ្យ​ចិត្ត​ខ្ញុំ​ពោរ‌ពេញ​ដោយ​ភាព​ជូរ​ចត់។


ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ មនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃ ហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែ ទុក្ខ​លំបាក?


តើ​ព្រះអង្គ​នៅ​តែ​ឃ្លាំ​មើល​ទូលបង្គំ ដល់​កាល​ណា​ទៀត សូម​ទុក​ឲ្យ​ទូលបង្គំ​មាន​ពេល លេប​ទឹក​មាត់​ផង។


សូម​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ទូលបង្គំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។


ព្រះ‌ពិរោធ​របស់​ព្រះអង្គ​សង្កត់​មក​លើ​ទូលបង្គំ ដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។ - សម្រាក


ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល ដូច​ដូនតា​របស់​ខ្លួន​ប្រៀន‌ប្រដៅ»។


ព្រះអង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ព្រះអង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។


ជា​រៀង​រាល់​ថ្ងៃ ព្រះអង្គ​លើក​ព្រះ‌ហស្ដ វាយ​ខ្ញុំ ហើយ​វាយ​ទៀត។


ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។


នាង​ណាអូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​“ណាអូមី”​ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា​“ម៉ារ៉ា”​វិញ ដ្បិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ល្វីង​ជូរ​ចត់​ក្រៃ‌លែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម