ហេតុអ្វីបានជាកូនលួចរត់មកដូច្នេះ? កូនបានបញ្ឆោតពុកហើយ គឺមិនប្រាប់ឲ្យឪពុកបានដឹងសោះ។ បើពុកដឹងមុន ម៉្លេះសមពុកជូនដំណើរកូន ដោយអំណរសប្បាយ គឺមានច្រៀង វាយស្គរ និងលេងពិណផង។
យ៉ូប 21:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ ហើយសប្បាយរីករាយនឹងសំឡេងប៉ី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វារាល់គ្នាច្រៀងតាមចង្វាក់គែននឹងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ អាល់គីតាប ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ ហើយសប្បាយរីករាយនឹងសំឡេងប៉ី។ |
ហេតុអ្វីបានជាកូនលួចរត់មកដូច្នេះ? កូនបានបញ្ឆោតពុកហើយ គឺមិនប្រាប់ឲ្យឪពុកបានដឹងសោះ។ បើពុកដឹងមុន ម៉្លេះសមពុកជូនដំណើរកូន ដោយអំណរសប្បាយ គឺមានច្រៀង វាយស្គរ និងលេងពិណផង។
កូនតូចៗរបស់ពួកគេរត់លេង មានគ្នាច្រើនដូចហ្វូងសត្វ ហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។
រៀងរាល់ថ្ងៃ ពួកគេរស់នៅ ប្រកបដោយសុភមង្គល រួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។
ចូរសរសើរតម្កើងព្រះអង្គ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឃឹម និងផ្លុំខ្លុយ!
តែអ្នករាល់គ្នាបែរជាធ្វើបុណ្យ សើចសប្បាយ គឺអ្នករាល់គ្នាសម្លាប់គោ សម្លាប់ចៀម ហើយស៊ីផឹកជប់លៀងទៅវិញ! អ្នករាល់គ្នាពោលថា: “យើងនាំគ្នាស៊ីផឹកទៅ ដ្បិតស្អែកយើងនឹងស្លាប់ហើយ!” ។
ពួកគេគិតតែពីផឹកស្រាសប្បាយ ដោយមានសំឡេងពិណ និងចាប៉ី ព្រមទាំងក្រាប់ និងខ្លុយលេងកំដរ ពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថា ព្រះអង្គកំពុងសម្រេចការអ្វីទេ។