អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ ដែលពុំអាចវិលត្រឡប់មកវិញបានទេ។
យ៉ូប 17:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដង្ហើមរបស់ខ្ញុំចង់ផុត អាយុជីវិតរបស់ខ្ញុំជិតរលត់ ហើយផ្នូរក៏នៅរង់ចាំខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វិញ្ញាណខ្ញុំខ្ទេចខ្ទាំអស់ហើយ អាយុរបស់ខ្ញុំចេះតែកន្លងទៅ ផ្នូរក៏រង់ចាំខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជីវិតខ្ញុំស្បើយអស់ហើយ ថ្ងៃអាយុខ្ញុំក៏ផុតទៅ ផ្នូរក៏រង់ចាំខ្ញុំ អាល់គីតាប ដង្ហើមរបស់ខ្ញុំចង់ផុត អាយុជីវិតរបស់ខ្ញុំជិតរលត់ ហើយផ្នូរក៏នៅរង់ចាំខ្ញុំ។ |
អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ ដែលពុំអាចវិលត្រឡប់មកវិញបានទេ។
អាយុជីវិតខ្ញុំដល់ទីបញ្ចប់ គម្រោងការផ្សេងៗរបស់ខ្ញុំរលាយសូន្យ សេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំក៏ផុតរលត់ដែរ។
ដង្ហើមរបស់ខ្ញុំជះក្លិនអសោច ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន បងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។
ក្រោយមក លោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។
ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម ហើយខ្ញុំក៏គ្មានគោលដៅអ្វី ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។
អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។