ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។
យ៉ូប 15:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃ មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់១ជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុកសំរាប់មនុស្សគំហកកំហែង អាល់គីតាប មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃ មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។ |
ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។
ព្រះជាម្ចាស់ប្រទានទឹកដីឲ្យ ដូនតារបស់ពួកគេតែប៉ុណ្ណោះ គ្មានអ្នកដទៃទៀតមកឡូកឡំ ក្នុងទឹកដីនោះឡើយ។
ភាពអាសន្ន និងការឈឺចាប់អន្ទះសា ប្រៀបដូចស្ដេចមួយអង្គលើកទ័ពមកប្រហារ ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង
ហេតុអ្វីបានជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត មិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្ស ហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះអង្គ មិនឃើញព្រះអង្គរកយុត្តិធម៌ឲ្យ?
សូមណែនាំយើងខ្ញុំឲ្យដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីឲ្យចិត្តយើងខ្ញុំចេះរិះគិត ប្រកបដោយប្រាជ្ញា។
អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។
យើងដឹងហើយថា មកទល់ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ ដូចជាស្ត្រីដែលហៀបនឹងសម្រាលកូន។