តើកំហុស និងអំពើបាបរបស់ទូលបង្គំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យទូលបង្គំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ទូលបង្គំផង។
យ៉ូប 10:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំ ហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បានជាព្រះអង្គស៊ើបសួររកអំពើទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាទ្រង់ស៊ើបសួររកសេចក្ដីទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ អាល់គីតាប បានជាទ្រង់ស្វែងរកកំហុសរបស់ខ្ញុំ ហើយរុករកអំពើបាបរបស់ខ្ញុំដូច្នេះ? |
តើកំហុស និងអំពើបាបរបស់ទូលបង្គំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យទូលបង្គំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ទូលបង្គំផង។
នៅពេលនោះ ព្រះអង្គមើលថែទាំជំហាន របស់ទូលបង្គំ ហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេ ខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។
ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថា ព្រះអង្គមិនឆ្លើយតបនឹងពាក្យ របស់លោកដូច្នេះ?
ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ដូចជាផ្ទាំងស៊ីប? តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
សូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត! ។
ព្រះជាម្ចាស់មុខតែជ្រាបជាមិនខាន ដ្បិតព្រះអង្គឈ្វេងយល់អ្វីៗ ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
អាវរបស់អ្នកប្រឡាក់ទៅដោយឈាម របស់ជនក្រីក្រ គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
នៅគ្រានោះ យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម។ អ្នកទាំងនោះសម្ងំ ហើយគិតថា “ព្រះអម្ចាស់ មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ប្រសិនបើអ្នកស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញព្រះអង្គមិនខាន។