ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
យ៉ាកុប 5:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើង រុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាបានរស់នៅក្នុងភាពប្រណិតលើផែនដី ទាំងរស់នៅតាមអំពើចិត្ត ហើយបានបំប៉នចិត្តរបស់ខ្លួនសម្រាប់ថ្ងៃនៃការសម្លាប់។ Khmer Christian Bible អ្នករាល់គ្នាបានរស់នៅលើផែនដីនេះយ៉ាងថ្កុំថ្កើងរុងរឿង តាមបំណងស្រើបស្រាល ហើយអ្នករាល់គ្នាបានចម្អែតចិត្ដរបស់ខ្លួនដូចជានៅថ្ងៃសម្លាប់សត្វ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបានរស់នៅលើផែនដីយ៉ាងថ្កុំថ្កើង តាមតែចំណង់ចិត្ត អ្នករាល់គ្នាចម្អែតចិត្ត ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាបាននៅលើផែនដី បែបប្រសើររុងរឿង តាមតែចិត្តសំរើបស្រើប ទាំងចំអែតចិត្ត ដូចជានៅថ្ងៃសំឡាប់សត្វ អាល់គីតាប អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្ដខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ |
ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ គំនិតអប្រិយរបស់ពួកគេ ក៏លេចចេញមកយ៉ាងច្បាស់ដែរ។
បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។
យុវជនអើយ ចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរឲ្យចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ងប្រាថ្នា និងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្តែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធ្វើ។
តែអ្នករាល់គ្នាបែរជាធ្វើបុណ្យ សើចសប្បាយ គឺអ្នករាល់គ្នាសម្លាប់គោ សម្លាប់ចៀម ហើយស៊ីផឹកជប់លៀងទៅវិញ! អ្នករាល់គ្នាពោលថា: “យើងនាំគ្នាស៊ីផឹកទៅ ដ្បិតស្អែកយើងនឹងស្លាប់ហើយ!” ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់ ពួកគេដើរកាច់រាង ទាំងអង្រួនកងជើងឲ្យគេឮ។
ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយ គិតតែពីអួតក្អេងក្អាងអើយ អ្នកតែងគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ អញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយ អញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។ ក៏ប៉ុន្តែ ឥឡូវនេះ ចូរស្ដាប់!
គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា! ស្អែកក៏យើងផឹកទៀតដែរ ព្រោះនៅសល់ស្រាច្រើនណាស់»។
ឱព្រះអម្ចាស់អើយ ព្រះអង្គស្គាល់ទូលបង្គំ ព្រះអង្គទតឃើញទូលបង្គំ ព្រះអង្គឈ្វេងយល់ថា ទូលបង្គំជំពាក់ចិត្តនឹងព្រះអង្គ។ រីឯអ្នកទាំងនោះវិញ សូមព្រះអង្គយកពួកគេចេញ ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។
ពួកគង្វាលអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ! អ្នកដឹកនាំហ្វូងចៀមអើយ ចូរននៀលនៅលើដី ដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នា មកដល់ហើយ ដ្បិតអ្នករាល់គ្នាប្រៀបបាន នឹងថូដ៏មានតម្លៃដែលធ្លាក់បែក។
សូដុម ជាប្អូនស្រីរបស់នាង មានកំហុសដូចតទៅនេះ គឺសូដុម និងស្រុកភូមិមានអំនួត គេមានអាហារបរិភោគហូរហៀរ គេសម្ងំយកសុខតែឯង គឺឥតរវីរវល់ជួយមនុស្សទុគ៌ត និងជនក្រីក្រឡើយ។
ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីយញ្ញបូជារបស់យើង គឺពិធីយញ្ញបូជាយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រាអែលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។
«មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។
លោកអប្រាហាំមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។
ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតម្រា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។
រីឯស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូចជាស្លាប់ដែរ។
ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះជាម្ចាស់។
អ្នកប្រព្រឹត្តអំពើទុច្ចរិតនឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្តកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្តចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។
នៅពេលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ
ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូណ៌ហូរហៀរដល់កម្រិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កម្រិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្តថាៈ“អញអង្គុយសោយរាជ្យក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។
ពេលនាងអប៊ីកែលទៅដល់ផ្ទះវិញ នាងឃើញលោកណាបាលកំពុងធ្វើពិធីជប់លៀងយ៉ាងធំមួយ ដូចពិធីជប់លៀងរបស់ស្ដេច។ លោកណាបាលសប្បាយចិត្តក្រៃលែង ហើយស្រវឹងយ៉ាងខ្លាំងទៀត ហេតុនេះ នាងពុំបាននិយាយអ្វីមួយម៉ាត់ប្រាប់លោក រហូតដល់ថ្ងៃរះ។
“សូមឲ្យលោកមានអាយុវែង ប្រកបដោយសេចក្ដីសុខ! ហើយសូមឲ្យក្រុមគ្រួសារលោក និងអ្វីៗជារបស់លោកបានប្រកបដោយសេចក្ដីសុខដែរ!