Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 39:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ តោង​ប្រាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ និង​សត្វ​ព្រៃ​ទាំង​អស់​ថា “ចូរ​ប្រមូល​គ្នា​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​ចូល​រួម​ក្នុង​ពិធី​យញ្ញ‌បូជា​របស់​យើង គឺ​ពិធី​យញ្ញ‌បូជា​យ៉ាង​ធំ ដែល​យើង​រៀបចំ​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់ ហើយ​ផឹក​ឈាម - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឯ​អ្នក កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ប្រាប់​ដល់​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ផែនដី​ថា ចូរ​មូល​គ្នា​មក ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទិស មក​ឯ​យញ្ញ‌បូជា​របស់​យើង ដែល​យើង​ធ្វើ​សម្រាប់​អ្នក​រាល់​គ្នា ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​អស់​ទាំង​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ឯង កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ប្រាប់​ដល់​សត្វ​ស្លាប​គ្រប់​យ៉ាង នឹង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ផែនដី​ថា ចូរ​មូល​គ្នា​មក ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទិស មក​ឯ​យញ្ញ‌បូជា​របស់​អញ ដែល​អញ​ធ្វើ​សំរាប់​ឯង​រាល់​គ្នា ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​អស់​ទាំង​ភ្នំ​ស្រុក​អ៊ីស្រាអែល ដើម្បី​ឲ្យ​ឯង​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ តោង​ប្រាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ និង​សត្វ​ព្រៃ​ទាំង​អស់​ថា “ចូរ​ប្រមូល​គ្នា​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​ចូល​រួម​ក្នុង​ពិធី​គូរបាន​របស់​យើង គឺ​ពិធី​គូរបាន​យ៉ាង​ធំ ដែល​យើង​រៀបចំ​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រ‌អែល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់ ហើយ​ផឹក​ឈាម - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 39:17
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បងប្អូន​របស់​លោក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។


ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាក‌សព របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។


ក៏​យើង​នឹង​កម្ទេច​ក្រុង​នេះ​ចោល​ដែរ។ ពេល​នោះ​នឹង​មាន​សំឡេង​យំ​សោក សម្រែក​ថ្ងូរ ហើយ​ទីក្រុង​ទាំង​មូល​នឹង​ប្រៀប​ដូច​ជា អាសនៈ​ធ្វើ​យញ្ញ‌បូជា ។


ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែ ឈាម និង​ខ្លាញ់ គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន របស់​ចៀម​ឈ្មោល ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ា ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង នៅ​ស្រុក​អេដុម។


នៅ​ពេល​នោះ ក្របី គោ​ស្ទាវ និង​គោ​បា វិនាស​ជា​មួយ​គ្នា ដី​នឹង​ជោក​ជាំ​ទៅ​ដោយ​ឈាម ហើយ​ធូលី​ដី​នឹង​ប្រឡាក់​ជោក​ទៅ​ដោយ​ខ្លាញ់


សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី!


ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់ ប្រៀប​បាន​នឹង​បក្សី​ចម្រុះ​ពណ៌ ដែល​ត្មាត​ចោម‌រោម​គ្រប់​ទិស‌ទី។ ចូរ​ទៅ​ប្រមែ‌ប្រមូល​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​ពួក​វា​មក​ស៊ី​សាក‌សព។


នៅ​ថ្ងៃ​នោះ សាក‌សព​របស់​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រហារ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាក‌សព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។


ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញ‌បូជា នៅ​ស្រុក​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។


យើង​នឹង​បោះ​អ្នក​ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោ‌ស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវី‌រវល់​នឹង​សាក‌សព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។


“កង‌ពល” ក៏​ជា​ឈ្មោះ​របស់​ក្រុង​មួយ​ដែរ។ នេះ​ជា​របៀប​ដែល​គេ​ជម្រះ​ស្រុក។


អ្នក និង​ទាហាន ព្រម​ទាំង​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​អ្នក នឹង​ដួល​ស្លាប់​នៅ​លើ​ភ្នំ​អ៊ីស្រា‌អែល ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​សាហាវ ត្មាត និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ។


ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។ ព្រះ‌អម្ចាស់​បាន​រៀបចំ​យញ្ញ‌បូជា ព្រះអង្គ​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង ឲ្យ​បាន​បរិសុទ្ធ​ហើយ។


សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ »។


ចូរ​អញ្ជើញ​លោក​អ៊ីសាយ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។


ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រា‌អែល​មាន​ព្រះ‌ជាម្ចាស់​ជួយ​ការពារ។


ពេល​ចូល​ទៅ​ដល់​ភូមិ អ្នក​ទាំង​ពីរ​នឹង​ជួប​លោក មុន​លោក​ឡើង​ទៅ​កន្លែង​សក្ការៈ ដើម្បី​ពិសា​អាហារ។ ពេល​ណា​លោក​អញ្ជើញ​ទៅ​ដល់ ទើប​ប្រជា‌ជន​អាច​បរិភោគ​បាន ដ្បិត​លោក​ត្រូវ​ឲ្យ​ពរ​យញ្ញ‌បូជា​នោះ​សិន ទើប​ភ្ញៀវ​ទាំង​អស់​បរិភោគ។ ដូច្នេះ សូម​អញ្ជើញ​ភ្លាម​ទៅ អ្នក​ទាំង​ពីរ​មុខ​ជា​បាន​ជួប​លោក​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម