យេរេមា 31:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាន នោះអ៊ីស្រាអែលក៏លែងមានឈ្មោះជា ប្រជាជាតិនៅចំពោះមុខយើង រហូតតទៅដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើបញ្ញត្តិច្បាប់ទាំងនេះ ឃ្លាតចេញពីមុខយើងទៅកាលណា នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរ នៅមុខយើងជារៀងរហូតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើបញ្ញត្តច្បាប់ទាំងនេះឃ្លាតចេញពីមុខអញទៅកាលណា នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរនៅមុខអញជាដរាបទៅ កាលនោះដែរ អាល់គីតាប «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាន នោះអ៊ីស្រអែលក៏លែងមានឈ្មោះជា ប្រជាជាតិនៅចំពោះមុខយើង រហូតតទៅដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ នឹងរស់នៅដោយសុខសាន្ត ហើយព្រះអង្គនឹងថែរក្សាកូនចៅរបស់គេ រហូតតទៅ។
ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។
ព្រះអង្គបានតាំងអ្វីៗទាំងអស់ ឲ្យនៅស្ថិតស្ថេរជានិច្ចរហូតតទៅ ព្រះអង្គបានដាក់វិន័យមួយ ដែលមិនប្រែប្រួលឡើយ។
សូមឲ្យព្រះរាជាមានព្រះនាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យព្រះនាមព្រះករុណា នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកព្រះនាមព្រះករុណា ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ព្រះរាជាប្រកបដោយព្រះពរ!
ដរាបណានៅមានព្រះអាទិត្យរះ មានព្រះច័ន្ទបញ្ចេញរស្មី សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ អស់កល្បជាអង្វែងតរៀងទៅ។
យើងនឹងធ្វើឲ្យមានពូជពង្សមួយ កើតចេញពីកូនចៅរបស់យ៉ាកុប ហើយឲ្យម្នាក់ដែលគ្រប់គ្រងលើ ភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។ អស់អ្នកដែលយើងជ្រើសរើស នឹងគ្រប់គ្រងលើទឹកដីនេះ អ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។
កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងស្ថិតនៅជាមួយអ្នក យើងនឹងលុបបំបាត់ប្រជាជាតិនានា ដែលយើងបានកម្ចាត់កម្ចាយអ្នក ឲ្យទៅនៅក្នុងចំណោមពួកគេ តែយើងមិនលុបបំបាត់អ្នកឡើយ។ យើងបានដាក់ទោសអ្នកដោយយុត្តិធម៌ យើងមិនអាចចាត់ទុកអ្នកថា គ្មានទោសបានទេ»។
យើងមានបំណងបំផ្លាញពួកគេទាំងស្រុង យើងចង់លុបបំបាត់ពួកគេពីផែនដី មិនឲ្យនរណានឹកនាដល់ពួកគេទៀត។