ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មង ហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ
ម៉ាកុស 7:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសម្អាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ ព្រះគម្ពីរខ្មែរសាកល នៅពេលមកពីផ្សារវិញ ពួកគេមិនហូបឡើយ ប្រសិនបើមិនបានធ្វើពិធីជម្រះខ្លួនទេ។ មានទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដែលពួកគេបានទទួលដើម្បីកាន់តាម ដូចជាការលាងពែង ថូ ភាជនៈទង់ដែង និងតុកៅអីជាដើម។ Khmer Christian Bible ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមកពីផ្សារ គេមិនបរិភោគអ្វីឡើយ ប្រសិនបើមិនបានលាងសម្អាតខ្លួនជាមុន ហើយក៏មានទំនៀមទម្លាប់ជាច្រើនទៀតដែលគេកាន់តាម ដូចជាការលាងពែង លាងប៉ាន់ លាងប្រដាប់លង្ហិន និងលាងតុអាហារជាដើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលគេមកពីផ្សារ នោះគេមិនបរិភោគទេ ទាល់តែបានងូតទឹករួចសិន ក៏មានសេចក្ដីឯទៀតជាច្រើន ដែលគេទទួលកាន់តាមដែរ ដូចជាការលាងពែង លាងឆ្នាំង លាងប្រដាប់លង្ហិន ហើយនឹងតុជាដើម អាល់គីតាប នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ |
ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មង ហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ
ចូរលាងសម្អាត និងជម្រះខ្លួន ឲ្យបានស្អាតបរិសុទ្ធ! ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
ខ្ញុំបានយកឪទិនមួយដែលមានស្រាពេញ ព្រមទាំងពែងជាច្រើន មកដាក់នៅមុខពួករេកាប ទាំងពោលថា “សូមអញ្ជើញពិសា!”
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យេរូសាឡឹមអើយ! ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក ដើម្បីទទួលការសង្គ្រោះ! តើអ្នកទុកឲ្យគំនិតអាស្រូវនេះ នៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសម្អាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។
ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសម្អាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធ*ដែរ។
ដោយលោកពីឡាតឃើញថានិយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។
នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអម្រែក។
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជម្រះកាយឲ្យបរិសុទ្ធ*។
ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារ ភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទម្រាំដល់ពេលព្រះជាម្ចាស់កែទម្រង់អ្វីៗទាំងអស់ឡើងវិញ។
សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង!
ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។