ព្រះអម្ចាស់ជាព្រះលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
មីកា 6:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ ព្រះអម្ចាស់មានព្រះបន្ទូល! ចូរក្រោកឡើង! នាំពាក្យបណ្ដឹងទៅប្រាប់ ឲ្យភ្នំធំៗ និងភ្នំតូចៗ ដឹងឮផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល៖ ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺសំឡេងឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យអ្នករាល់គ្នាស្តាប់សេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលឥឡូវថា ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង អាល់គីតាប ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ អុលឡោះតាអាឡាមានបន្ទូល! ចូរក្រោកឡើង! នាំពាក្យបណ្ដឹងទៅប្រាប់ ឲ្យភ្នំធំៗ និងភ្នំតូចៗ ដឹងឮផង! |
ព្រះអម្ចាស់ជាព្រះលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
ព្រះអង្គកោះហៅផ្ទៃមេឃ និងផែនដី ឲ្យធ្វើជាសាក្សី នៅពេលព្រះអង្គវិនិច្ឆ័យទោស ប្រជារាស្ត្ររបស់ព្រះអង្គ
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
ព្រះអម្ចាស់កំពុងតែប្រុងប្រៀបកាត់ក្ដី ព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស ជាតិសាសន៍ទាំងឡាយ ។
ពេលព្រះអម្ចាស់មានព្រះបន្ទូល ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់ កុំវាយឫកខ្ពស់ឲ្យសោះ!
កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីភ្នំទាំងឡាយ នៅស្រុកអ៊ីស្រាអែលដូចតទៅ: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
រីឯភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ដើមឈើរបស់អ្នករាល់គ្នានឹងបែកមែកសាខា បង្កើតផលផ្លែសម្រាប់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតពួកគេជិតត្រឡប់មកវិញហើយ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
ចូរពោលថា: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ភ្នំតូចធំ ព្រមទាំងជ្រោះ និងជ្រលងភ្នំទាំងអស់ដូចតទៅ “យើងមកដល់ហើយ យើងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា យើងនឹងកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់អ្នករាល់គ្នា។
ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះអម្ចាស់ មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។
ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
ភ្នំធំទាំងឡាយអើយ ចូរស្ដាប់ពាក្យបណ្ដឹងរបស់ព្រះអម្ចាស់! គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ! ចូរស្ដាប់ពាក្យបណ្ដឹងដែលព្រះអម្ចាស់ ចោទប្រកាន់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ៖
ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។
«ផ្ទៃមេឃអើយ ចូរត្រងត្រាប់ស្ដាប់សេចក្ដី ដែលខ្ញុំនឹងថ្លែង! ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ!
ថ្ងៃនេះ ខ្ញុំយកមេឃ និងដី ធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។
ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្ដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ខ្ញុំសូមរំឭកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។
លោកសាំយូអែលទូលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ទូលបង្គំសូមទូលសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។