សហការីមួយរូបទៀតគឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ីកគ្រី ដែលបានស្ម័គ្រចិត្តញែកខ្លួនថ្វាយព្រះអម្ចាស់ និងជាមេបញ្ជាការលើកងពល ២០០ ០០០នាក់។
ពួកចៅហ្វាយ 5:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅស្រុកអ៊ីស្រាអែល ប្រជាជនថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ សូមសរសើរតម្កើងព្រះអម្ចាស់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កាលពួកអ្នកដឹកនាំឈរឡើងនៅស្រុកអ៊ីស្រាអែល នោះប្រជាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមថ្វាយព្រះពរព្រះយេហូវ៉ា!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដ្បិតពួកអ្នកនាំមុខបានតាំងខ្លួននាំពួកអ៊ីស្រាអែល ហើយបណ្តាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។ អាល់គីតាប «នៅស្រុកអ៊ីស្រអែល ប្រជាជនជូនជីវិតទាំងស្រុងទៅអុលឡោះ ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ សូមសរសើរតម្កើងអុលឡោះតាអាឡា! |
សហការីមួយរូបទៀតគឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ីកគ្រី ដែលបានស្ម័គ្រចិត្តញែកខ្លួនថ្វាយព្រះអម្ចាស់ និងជាមេបញ្ជាការលើកងពល ២០០ ០០០នាក់។
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ!
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោន និងកងទ័ពរបស់ស្ដេចលិចលង់ ក្នុងសមុទ្រកក់នោះ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានជ័យជម្នះលើខ្មាំងសត្រូវ ព្រះអង្គបានបង្ក្រាបប្រជាជននានា ឲ្យមកចុះចូលនឹងទូលបង្គំ
សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។
ឱព្រះអម្ចាស់អើយ ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា ព្រះអង្គវិនិច្ឆ័យទោសដូច្នេះ គេនឹងមានអំណររីករាយ ហើយអ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
ប្រសិនបើខ្ញុំស្ម័គ្រចិត្តផ្សាយដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលបៀវត្សរ៍។ ផ្ទុយទៅវិញ បើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ។
កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ត ដោយមិននឹកស្ដាយ ឬទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្តរីករាយ។
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់ព្រះអម្ចាស់! ដ្បិតព្រះអង្គសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គដាក់ទោសបច្ចាមិត្ត។ ព្រះអង្គធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ព្រះអង្គរួចផុតពីសៅហ្មង”»។
កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក ជាចំណែកសម្រាប់មេដឹកនាំ កាដដើរនៅមុខប្រជាជន គេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់ ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែល តាមវិន័យរបស់ព្រះអង្គ។
ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។
ក៏ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើស ទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្តវិញ។
ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
ដ្បិតព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ព្រះអង្គ»។
ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រាអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើងព្រះអម្ចាស់!