ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយ មកថ្វាយព្រះនាង អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុនព្រះនាង។
បទចម្រៀងសាឡូម៉ូន 7:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមក យើងទៅចម្ការជាមួយគ្នា យប់នេះ យើងសម្រាកនៅតាមភូមិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱស្ងួនសម្លាញ់អើយ សូមមក យើងនឹងចេញទៅឯវាល សូមឲ្យយើងស្នាក់នៅតាមភូមិគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱស្ងួនសំឡាញ់អើយ សូមមក យើងនឹងចេញទៅឯវាល សូមឲ្យយើងស្នាក់នៅតាមភូមិគេ អាល់គីតាប ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមក យើងទៅចម្ការជាមួយគ្នា យប់នេះ យើងសម្រាកនៅតាមភូមិ។ |
ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយ មកថ្វាយព្រះនាង អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុនព្រះនាង។
សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។
ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។
សម្លាញ់ចិត្តបងអើយ ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង! ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង! ចូរមើលពីកំពូលភ្នំអាម៉ាណា កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ ចូរចាកចេញពីលំនៅរបស់សិង្ហ និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។
ព្រលឹមឡើង យើងទៅចម្ការទំពាំងបាយជូរ ដើម្បីមើល ក្រែងលោទំពាំងបាយជូរពន្លកឡើង ហើយចេញផ្កា រួចយើងមើល ក្រែងលោដើមទទឹមមានផ្កា។ នៅទីនោះ អូននឹងប្រគល់ស្នេហាជូនបង។