Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 4:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សម្លាញ់​ចិត្ត​បង​អើយ ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង! ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង! ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន។ ចូរ​ចាក​ចេញ​ពី​លំ‌នៅ​របស់​សិង្ហ និង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន ជា‌មួយ​យើង​ចុះ គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា ពី​កំពូល​ភ្នំ​សេនារ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន​ជា​មួយ​នឹង​អញ​ចុះ គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា ពី​កំពូល​ភ្នំ​សេនារ ហើយ​នឹង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សម្លាញ់​ចិត្ត​បង​អើយ ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង! ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង! ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន។ ចូរ​ចាក​ចេញ​ពី​លំ‌នៅ​របស់​សិង្ហ និង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 4:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌រាជា​រៀប​រាប់​អំពី​រុក្ខ‌ជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ ព្រះ‌រាជា​រៀប​រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។


នៅ​ក្រុង​ដាម៉ាស​ក៏​មាន​ទន្លេ​ដែរ គឺ​ទន្លេ​អាបាណា និង​ទន្លេ​ផើ‌ផើរ បើ​គ្រាន់​តែ​មុជ​ទឹក ហើយ​ខ្ញុំ​បាន​ជា​សះ‌ស្បើយ​នោះ ខ្ញុំ​ទៅ​មុជ​ទឹក​ទន្លេ​នៅ​ស្រុក​ខ្ញុំ ប្រសើរ​ជាង​មុជ​ទឹក​ក្នុង​ទន្លេ​ទាំង​ប៉ុន្មាន នៅ​ស្រុក​អ៊ីស្រា‌អែល​នេះ!»។ លោក​ណាម៉ាន់​ចាក​ចេញ​ទៅ ទាំង​ក្រេវ‌ក្រោធ។


កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-‌ហ៊ើរ‌ម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ើរ‌ម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។


ព្រះអង្គ​ម្ចាស់‌ក្សត្រិយ៍​អើយ សុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ចូរ​កុំ​នឹក​នា​ប្រជា‌រាស្ត្រ និង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌នាង​ទៀត​អី!


នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌ នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើន ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង សូម​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង ដូច​ស្មៅ​នៅ​តាម​ទី​វាល។


នៅ​ស្រុក​យូដា គេ​ស្គាល់​ព្រះ‌ជាម្ចាស់​គ្រប់ៗ​គ្នា នៅ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌នាម​របស់​ព្រះអង្គ​ល្បី‌ល្បាញ​ណាស់!


ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​សិរី‌រុងរឿង គួរ​ជា​ទី​ស្ញប់‌ស្ញែង នៅ​ពេល​ព្រះអង្គ​វិល​ត្រឡប់​មក​ពី​ភ្នំ​វិញ ក្រោយ​ពី​បាន​យក​ជ័យ‌ជម្នះ ។


ព្រះអង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ។


ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។


ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!


អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។


ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មក យើង​ទៅ​ចម្ការ​ជា​មួយ​គ្នា យប់​នេះ យើង​សម្រាក​នៅ​តាម​ភូមិ។


ព្រះអង្គ​ដែល​បាន​សង់​អ្នក នឹង​រៀបការ​ជា​មួយ​អ្នក ដូច​កំលោះ​ម្នាក់​រៀបការ​នឹង​ស្រី​ក្រមុំ។ ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយ ឲ្យ​ស្វាមី​យ៉ាង​ណា អ្នក​ក៏​ផ្ដល់​អំណរ​សប្បាយ ដល់​ព្រះ​របស់​អ្នក​យ៉ាង​នោះ​ដែរ។


ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរ មក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នក ហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់ មក​ធ្វើ​ជា​ដង​ក្ដោង​របស់​អ្នក។


បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។


សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ឆ្លង​ទៅ​មើល​ស្រុក​ដ៏​ល្អ នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ ព្រម​ទាំង​ភ្នំ​ដ៏​ស្អាតៗ និង​ព្រៃ​លីបង់​ផង”។


(អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរ‌ម៉ូន​ថា ភ្នំ​ស៊ីរាន ហើយ​អ្នក​ស្រុក​អាម៉ូរី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)។


ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើ‌ណូន​រហូត​ដល់​ភ្នំ​ហ៊ើរ‌ម៉ូន និង​តំបន់​អារ៉ាបា​ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្ដេច​នានា​នៅ​ស្រុក​នោះ ដូច​ត​ទៅ:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម