ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 23:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​ស្រុក​ឯង នឹង​គ្មាន​អ្វី​រលូត​កូន ឬ​នៅ​អារ​ឡើយ អញ​ក៏​នឹង​បំពេញ​អាយុ​របស់​ឯង​ឲ្យ​ពោរ‌ពេញ

សូមមើលជំពូក

អាល់គីតាប

ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ​ទៀត​ផង។

សូមមើលជំពូក



និក្ខមនំ 23:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។


បន្ទាប់​មក លោក​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​ដូនតា​របស់​លោក ដែល​បាន​ចែក​ស្ថាន​ហើយ​នោះ​ដែរ គឺ​លោក​ទទួល​មរណ‌ភាព ក្រោយ​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ។ លោក​អេសាវ និង​លោក​យ៉ាកុប​ជា​កូន នាំ​គ្នា​បញ្ចុះ​សព​លោក។


កាល​ព្រះ‌បាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្ដេច​បាន​តែង‌តាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។


ហ្វូង​គោ​របស់​គេ​បង្កើត​កូន​ចៅ​ច្រើន​ឡើង ឥត​ដែល​មាន​ខូច​បង់​អ្វី​ឡើយ។


បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​យ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕


លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។


ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​គេ ចុះ​អន់‌ថយ​ឡើយ។


សូម​ឲ្យ​ជង្រុក​របស់​យើង​មាន​ពោរ‌ពេញ ទៅ​ដោយ​ភោគ‌ផល​សព្វ​បែប​យ៉ាង សូម​ឲ្យ​ហ្វូង​ចៀម​នៅ​តាម​វាល​ស្មៅ របស់​យើង​កើន​ចំនួន​ឡើង​រាប់​ពាន់​រាប់​ម៉ឺន។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់ សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ហើយ។


អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។


នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ បួន​ដប់​ថ្ងៃ​ទៀត​ដែរ ប្រជា‌ជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំ រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។


ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា? គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេ មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។


ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​កើន​ភោគ‌ផល​បរិបូណ៌ ហើយ​ហ្វូង​សត្វ​របស់​អ្នក គឺ​គោ និង​ចៀម​ក៏​នឹង​កើន​ចំនួន​ឡើង​ជា​ច្រើន​ដែរ។


អ្នក​ត្រូវ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល គឺ​ទាំង​អ្នក​ទាំង​កូន​ចៅ​របស់​អ្នក ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រហូត​ត​ទៅ»។


អ្នក​នឹង​ទទួល​ពរ​លើស​ជាតិ​សាសន៍​ទាំង​អស់ គឺ​ក្នុង​ស្រុក​របស់​អ្នក គ្មាន​បុរស ឬ​ស្ត្រី ដែល​ពុំ​អាច​បង្កើត​កូន ហើយ​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​គ្មាន​សត្វ​ដែល​ពុំ​អាច​បង្កើត​កូន​ដែរ ។