Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 9:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា? គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេ មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ តើ​ត្រូវ​ប្រទាន​អ្វី? សូម​ប្រទាន​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន និង​ដោះ​ដែល​រីង​ស្ងួត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ តែ​ត្រូវ​ប្រទាន​អ្វី គឺ​ត្រូវ​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន ហើយ​ដោះ​រីង​ស្ងួត

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា? គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេ មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។

សូមមើលជំពូក ចម្លង




ហូសេ 9:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហ្វូង​គោ​របស់​គេ​បង្កើត​កូន​ចៅ​ច្រើន​ឡើង ឥត​ដែល​មាន​ខូច​បង់​អ្វី​ឡើយ។


ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ​ទៀត​ផង។


កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេ ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ គឺ​គ្មាន​ទារក​កើត​ទៀត​ទេ ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។


យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។


អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយ ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។ ប្រសិន​បើ​ពួក​គេ​បង្កើត​កូន នោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់ របស់​ពួក​គេ​បាត់​បង់​ជីវិត»។


គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។


គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន។


គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​នេះ។


ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។


ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូ‌ស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាព‌ការណ៍​ដ៏​តឹង‌តែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។


អ្នក​នឹង​ត្រូវ​បណ្ដាសា​ដោយ​គ្មាន​កូន​ចៅ ដី​របស់​អ្នក​មិន​បង្កើត​ភោគ‌ផល ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ក៏​មិន​កើន​ចំនួន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម