ពេលលោកអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្ដៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។
នាងអេសធើរ 4:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកម៉ាដេកាយជ្រាបដំណឹងនេះ លោកហែកសម្លៀកបំពាក់ ហើយស្លៀកបាវ និងរោយផេះលើក្បាល។ លោកដើរកាត់ទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលម៉ាដេកាយបានដឹងពីហេតុការណ៍ទាំងប៉ុន្មានដែលបានកើតឡើង លោកហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្លៀកសំពត់ធ្មៃ និងរោយផេះ រួចចេញទៅកណ្ដាលទីក្រុង ស្រែកឡើងដោយសម្រែកយ៉ាងខ្លាំង ហើយជូរចត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកម៉ាដេកាយ កាលបានដឹងពីការដែលកើតមកទាំងនោះហើយ នោះគាត់ហែកអាវខ្លួន ហើយស្លៀកសំពត់ធ្មៃរោយផេះផង រួចចេញទៅកណ្តាលទីក្រុងស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ហើយជូរចត់ អាល់គីតាប កាលលោកម៉ាដេកាយជ្រាបដំណឹងនេះ លោកហែកសម្លៀកបំពាក់ ហើយស្លៀកបាវ និងរោយផេះលើក្បាល។ គាត់ដើរកាត់ទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។ |
ពេលលោកអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្ដៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។
លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់លោក និងយកបាវមកស្លៀក រួចលោកកាន់ទុក្ខកូនជាយូរថ្ងៃ។
លោកដាវីឌទាញសម្លៀកបំពាក់របស់លោកមកហែក ហើយអស់អ្នកដែលនៅជាមួយលោកក៏ធ្វើដូចលោកដែរ។
ព្រះនាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅ ទាំងស្រែកផង។
លោកទៅឈរទល់មុខនឹងមាត់ទ្វាររាជវាំង ដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។
នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។
ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់។ បន្ទាប់មក លោកផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ រហូតដល់ក្រុងយ៉ាហាស់។ សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់ ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំរវីរវល់នឹងខ្ញុំអី ទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅ មិនបាច់ខ្វល់ខ្វាយនឹងសម្រាលទុក្ខខ្ញុំ ព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំ ត្រូវអន្តរាយនោះឡើយ
កាលព្រះបាទហេសេគាទទួលដំណឹងនេះ ស្ដេចហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។
ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។
អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះ ស្មានថាយើងពេញចិត្តឬ? អ្នករាល់គ្នាឱនក្បាល ដូចដើមកក់ត្រូវខ្យល់បក់ អ្នករាល់គ្នាក្រាបលើបាវ និងអង្គុយលើផេះបែបនេះ ស្មានថាជា ការតមអាហារដែលគាប់ចិត្តយើងឬ?
គេខាត់ដាវយ៉ាងរលោងដូច្នេះ ដើម្បីប្រុងប្រៀបប្រហារ។ ដាវនេះត្រូវបានសំលៀង និងខាត់យ៉ាងរលោង សម្រាប់ឲ្យពេជ្ឈឃាតប្រើប្រាស់
កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោចផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។
ខ្ញុំក៏បែរមុខទៅរកព្រះជាអម្ចាស់ ដើម្បីអធិស្ឋានទទូចអង្វរព្រះអង្គ ដោយតមអាហារ និងកាន់ទុក្ខ។
ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង ខ្ញុំដើរជើងទទេ និងខ្លួនទទេ ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអម្ចាស់ នៅជិតបង្កើយហើយ ថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។ ថ្ងៃដែលព្រះអម្ចាស់យាងមក គេនឹងស្រែកយំយ៉ាងជូរចត់ សូម្បីតែទាហានដ៏អង់អាច ក៏ស្រែកហៅគេជួយដែរ។
«អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។
កាលសាវ័ក*បារណាបាស និងសាវ័កប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖
លោកយ៉ូស្វេ និងព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់ព្រះអម្ចាស់ ឱនមុខដល់ដី រហូតដល់ល្ងាច ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។
យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។