យ៉ូប 42:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ហេតុនេះ ទូលបង្គំសូមសារភាពកំហុស ហើយដាក់ខ្លួន ដោយក្រាបនៅក្នុងធូលីដី និងផេះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ។ សូមមើលជំពូកអាល់គីតាប6 ហេតុនេះ ខ្ញុំសូមសារភាពកំហុស ហើយដាក់ខ្លួន ដោយក្រាបនៅក្នុងធូលីដី និងផេះ»។ សូមមើលជំពូក |
ពេលរស់នៅក្នុងចំណោមប្រជាជាតិនានា ប្រជាជនដែលនៅសេសសល់ទាំងនោះនឹងនឹកឃើញយើង។ យើងធ្វើឲ្យពួកគេគ្រាំគ្រាចិត្ត ព្រោះពួកគេបានប្រព្រឹត្តអំពើផិតក្បត់ ងាកចេញឆ្ងាយពីយើង ទៅចាប់ចិត្តលើព្រះក្លែងក្លាយ។ ពួកគេនឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត ដោយគោរពបម្រើព្រះគួរស្អប់ខ្ពើម។
«អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។
អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះនឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។