ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ប្រជា‌ជន​ណា​លើក​តម្កើង​ព្រះអង្គ ព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺ ដ៏​សប្បុរស​របស់​ព្រះអង្គ ប្រជា‌ជន​នោះ​មាន​សុភមង្គល​ហើយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មានពរ​ហើយ ប្រជារាស្ត្រ​ដែល​ស្គាល់​សម្រែកហ៊ោសប្បាយ​! ព្រះយេហូវ៉ា​អើយ ពួកគេ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ពរ​ហើយ ប្រជាជន​ណា​ដែល​ស្គាល់​សម្រែក ដ៏​សប្បាយ​រីក‌រាយ ឱ​ព្រះ‌យេហូវ៉ា​អើយ ជា​អ្នក​ដែល​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេង រីក‌រាយ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ប្រជា‌ជន​ណា​លើក​តម្កើង​ទ្រង់ ព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺ ដ៏​សប្បុរស​របស់​ទ្រង់ ប្រជា‌ជន​នោះ​មាន​សុភ‌មង្គល​ហើយ!

សូមមើលជំពូក



ទំនុកតម្កើង 89:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែល​ចង្កៀង​របស់​ព្រះអង្គ​បំភ្លឺ​ខ្ញុំ ហើយ​ពន្លឺ​របស់​ព្រះអង្គ​នាំ​ខ្ញុំ ឲ្យ​ដើរ​កាត់​ភាព​ងងឹត។


មនុស្ស​នៅ​លើ​ផែនដី ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!


មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភមង្គល​មក​ឲ្យ​យើង​ខ្ញុំ? ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!


ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជម្នះ​ដោយ‌សារ​ឫទ្ធា‌នុភាព និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្រឡាញ់ ហើយ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ។


នៅ​ពេល​ព្រឹក វា​ដុះ​ចេញ​មក ហើយ​លូត​លាស់​ឡើង នៅ​ពេល​ល្ងាច វា​ស្រពោន ហើយ​ក្រៀម​ស្ងួត​អស់​ទៅ។


មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។


ព្រះ‌ភ័ក្ត្រ​រីក‌រាយ​របស់​ស្ដេច​រមែង​ផ្ដល់​ជីវិត ហើយ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។


កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ ចូរ​នាំ​គ្នា​មក! យើង​ដើរ​ក្រោម​ពន្លឺ​របស់​ព្រះ‌អម្ចាស់!


នៅ​ខែ​ទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់ ត្រូវ​ផ្លុំ​ស្នែង និង​ស្រែក​យ៉ាង​រំពង​ពាស‌ពេញ​ស្រុក​ទាំង​មូល ព្រោះ​ជា​ថ្ងៃ​រំដោះ​បាប។


មើល​ហ្ន៎! អ្នក​នាំ​ដំណឹង‌ល្អ​ស្ដី​អំពី​សន្តិ‌ភាព កំពុង​តែ​រត់​នៅ​លើ​ភ្នំ! អ្នក​ស្រុក​យូដា​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ! ដ្បិត​ជន​ពាល​មិន​ឈ្លាន‌ពាន​អ្នក​ទៀត​ទេ គេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!


នៅ​ថ្ងៃ​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ​នៅ​ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​ឲ្យ​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។


គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់ កូន​ចៅ​លោក​យ៉ាកុប​ឡើយ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់ កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គង់​នៅ​ជា​មួយ​ពួក​គេ ពួក​គេ​ប្រកាស​ថា ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។


សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អ្នក និង​ប្រទាន​ឲ្យ​អ្នក បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត”។


ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សុភមង្គល​ដ៏​ពេញ‌លេញ ដោយ​ព្រះអង្គ​គង់​ជា​មួយ​ទូលបង្គំ» ។


ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា: «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!»​ ។


ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ! «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ លើ​ផែនដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក»។


ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។